CamNews

កីឡាអន្តរជាតិ 

Liverpool បញ្ចេញគំរោង អភិរក្សនិងកែច្នៃ កីឡាដ្ឋាន Anfield ដ៏អស្ចារ្យ

ជាមួយនិង លទ្ធផល នៃការលេង ដ៏ល្អក្នុងឆ្នាំនេះ Liverpool កាន់តែមាន មហិច្ឆតា កាន់តែធំទៅៗ ហើយគំរោង ថ្មីចុងក្រោយ បំផុតនេះ គឺការកែច្នៃ ជួសជុលកីឡាដ្ឋាន Anfield ដែលជាទឹកដីរបស់ ខ្លួនអោយបាន ស្អាតនិងធំជាងមុន ។



គំរោងនេះ ត្រូវបានដាក់ បង្ហាញអោយ សាធារណជន ជាពិសេសអ្នក​ គាំទ្ររបស់ ហង្សក្រហម Liverpool បានដឹង ។ Liverpool ក៏បានដាក់ សុំគំរោង និងច្បាប់នៃ ការសាងសង់ ទៅអជ្ញាធរ រួចទៅ ហើយ ដែលក្នុងគំរោង និងចាប់ផ្តើម ធ្វើការនៅ ដើមឆ្នាំ ២០១៥ ខាងមុខនេះហើយ ។ កីឡាដ្ឋាន Anfield សព្វថ្ងៃផ្ទុក អ្នកទស្សនាបាន ៥៣៥០០ នាក់ ហើយការជួសជុល និងកែច្នៃនេះ នឹងបន្ថែម ចំនួនអ្នកទស្សនា ៤៨០០ នាក់ទៀត ។ តាមការប៉ានប្រមាណ ទៅគំរោងសាងសង់នេះ នឹងចំណាយ ទឹកប្រាក់អស់ ប្រមាណ ១០០ លានផោន ហើយនឹងបញ្ចប់នៅ ក្នុងរដូវក្តៅឆ្នាំ ២០១៦ ។



គួរបញ្ជាក់ ផងដែរថា កីឡាដ្ឋាន Anfield ជាទឹកដីរបស់ក្រុម Liverpool អស់រយៈពេល ១២២ ឆ្នាំទៅ ហើយ ។ នៅពេលដែល គេសួរថា ហេតុអ្វីមិន សង់កីឡាដ្ឋាន ថ្មីមួយតែម្តងទៅ? ខាង Liverpool ឆ្លើយថា ការសង់ថ្មីតែម្តង ក៏គេបានគិតដែរ តែដោយសារទឹកដី Anfield គឺជាទឹកដីកំណើត ដូចនេះ ហើយ Liverpool ចង់អភិរក្ស ទីនេះអោយ បានស្អាតជាងមុន ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football liverpool anfield