បរទេស៖ បញ្ហាដុះក្បាលពោះ គឺជារឿងដ៏គួរឲ្យព្រួយបារម្មណ៍មួយ ដែលបុរស ឬនារីសុទ្ធសឹងតែមិនចង់ឲ្យកើតមាន ចំពោះខ្លួនឯងទ្បើយ ។ តើត្រូវធ្វើដូចម្ដេច ដើម្បីអាចជៀសផុតអំពី បញ្ហាទាំងនេះបាន? ខាងក្រោមនេះ ជាអាហារទាំង៤យ៉ាងអាចជួយសម្រកក្បាលពោះ៖
១. សណ្ដែកសៀង
ការយកសណ្ដែកសៀង មកធ្វើជារបបអាហារ មិនត្រឹមតែអាចជួយកែខៃបញ្ហាដុះក្បាលពោះនោះទេ ថែមទាំងជួយធ្វើឲ្យអ្នកស្រកទម្ងន់បានទៀតផង ។
២. ទឹកដោះគោមានជាតិខ្លាញ់ទាប
ការជ្រើសរើសយកទឹកដោះគោ ដែលមានកម្រិតជាតិខ្លាញ់ទាប មកទទួលទានជារៀងរាល់ថ្ងៃ អាចជួយធ្វើឲ្យឆ្អឹងរឹងមាំ និងសម្រកជាតិខ្លាញ់ក្បាលពោះបាន ។
៣. គ្រាប់ធញ្ញជាតិ
ការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យមួយ ស្ថិតនៅរដ្ឋ Pennsylvania ក្នុងសហរដ្ឋអាម៉េរិក បានឲ្យដឹងថា គ្រាប់ធញ្ញជាតិសម្បូរទៅដោយជាតិម៉ាញេស្យូម និងសារធាតុរ៉ែដ៏សំខាន់ជាច្រើនប្រភេទ ដែលអាចជួយគ្រប់គ្រង ដល់ការរំលាយអាហារ និងជាតិខ្លាញ់នៅក្នុងរាងកាយ ។
៤. ម្ទេសក្រហម
ដោយសារម្ទេសក្រហម មានផ្ទុកនូវវីតាមីន C សារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់ និងធ្វើឲ្យមានចង្កេះតូចស្អាត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល