ភ្នំពេញៈ ព្រឹត្តការណ៍រត់ប្រណំាង ពាក់កណ្តាលម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៤ ដែលរៀបចំ ដោយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជានៅមុខព្រះបរមរាជវំាំង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០១៤ បានបញ្ចប់យ៉ាងជោគជ័យដោយមាន អ្នកចូលរួមប្រកួតរហូតដល់ ទៅជាង៤ពាន់នាក់ ឯណោះ ។
កម្មវិធីដ៏អស្ចារ្យខាងលើមានការចូលរួមជាគណៈអធិបតីពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិអូឡំាំពិកម្ពុជា មន្ត្រីព្រះបរមរាជវំាង អភិបាលរង រាជធានី ព្រមទំាងតារាល្បីៗប្រចំាផលិតកម្មហង្ស មាស និងអត្តពលិកចូលរួមជាច្រើនពាន់នាក់ ទៀតផង ។
ក្នុងឱកាសនោះដែរលោក ថោង ខុន បានមានប្រសាសន៍ថា “យើងរៀបចំព្រឹត្តការណ៍ នេះឡើង ដើម្បីអបអរសាទរ ថ្ងៃ កំណើតអូឡំាពិកលើកទី១២០ និងអបអរសាទរ ព្រះរាជពិធីបុណ្យ ចម្រើន ព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនី នាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងដើម្បី មន្ទីរ ពេទ្យគន្ធបុប្ធា ព្រមទំាងចូលរួមយុទ្ធនាការទីក្រុងស្អាត រមណីយ៍ដ្ឋាន ស្អាត និងសេវាល្អ ។ អ្វីដែលគួរឲ្យកត់សំគាល់នោះឆ្នំាំនេះ យើងមានអ្នកចូលរួមរត់ប្រណំាងច្រើន ដែលកើនឡើងដល់ ទៅ ៤.២៥០នាក់ឯណោះមកពី២៥ប្រទេសក្នុងនោះមានជនបរទេសចំនួន៣២០នាក់” ។
ចំពោះជនបរទេសដែលបានចំណាយ ពេលវេលាមកចូលរួមក្នុងព្រឹត្តិការណ៍នេះ មានមកពី ប្រទេស ជប៉ុន, អាម៉េរិក, អង់គ្លេសមានចំនួនច្រើនជាងគេ និងផ្សេងៗទៀត ក្រៅពីជនជាតិខ្មែរគឺ មានចំនួន ៣.៩៣០នាក់ ដែលចំនួននេះប្រៀបធៀប នឹងឆ្នំា២០១៣ គឺមានការកើនឡើង១៥% ។
សម្រាប់លទ្ធផលនៃការប្រកួតវិញ ចំណាត់ថ្នាក់លេខ១លើវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែក បុរស បានទៅកីឡាករ ហែម ប៊ុនទីង មកពីក្លឹបអាស៊ីអឺរ៉ុប, លេខ២កីឡាករ នីកូ ហ៊ីរ៉ូស៊ី និង ចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ ម៉ាវីរ៉ូ និងផ្នែក នារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី Messina Veronique ជនជាតិបារំាំង, លេខ២កីឡាការិនី Ceri Davies ជនជាតិអៀរឡង់, និងលេខ ៣កីឡាការិនី Leslie Arn Frese មកពីអាម៉េរិក ។
វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រផ្នែកបុរស លេខ១កីឡាករ គៀង សាម៉ន, លេខ២ ផាន សុភ័ក្រ និងលេខ៣ កីឡាករ ខេង ធឿន (ជនជាតិកម្ពុជាទាំង៣) និងផ្នែកនារីលេខ១ កីឡាការិនី Maki Kunimatus ជនជាតិជប៉ុន, លេខ២ កីឡា ការិនី Cierra Gillard និងលេខ៣កីឡាការិនី Caitlyn shea ពួកគេទំាងពីរជនជនជាតិអាម៉េរិក ។ វិញ្ញាសារត់ចម្ងាយ ៣គីឡូម៉ែត្រលក្ខណៈ កំសាន្តផ្នែក បុរស លេខ១ បានទៅកីឡាករ សុខ ម៉ុងតារា, លេខ២ ថៃ សុគន្ធ និងលេខ៣កីឡាករ តាណា សុវណ្ណា ភ័ស្ស របស់កម្ពុជាទាំង៣នាក់ និងផ្នែកនារីលេខ១ កីឡាការិនី សាន់ ឌៀរ ម៉ាសូនី, លេខ២ កីឡាការិនី លី ណាចាន់ និងលេខ៣ កីឡាការិនី យ៉ាន សេង វ៉ូ សុទ្ធតែជាកីឡាការិនីកម្ពុជា ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល