ម្សៅទ្រនាប់ និងម្សៅផាត់ គឺជំហានទាំងពីរសំខាន់ក្នុងការផាត់មុខប្រចាំថ្ងៃ ប៉ុន្ដែ មិនប្រាកដថា អ្នកបានយល់ច្បាស់ និងត្រឹមត្រូវអំពីវា។
ម្សៅទ្រនាប់ តាមពិតគឺជាប្រភេទក្រែមបំប៉នធម្មតា ម្សៅទ្រនាប់ តែងបង្កើតជាស្រទាប់ស្ដើង ថ្លាមួយ នៅលើស្បែក វាគ្រាន់តែមានបន្ថែមពន្លឺពណ៌បន្ដិចដើម្បីជួយឱ្យស្បែកបានភ្លឺ និងធ្វើឱ្យផ្ទៃមុខស្រស់ស្រាយ ប៉ុន្ដែ ម្សៅទ្រនាប់ មិនអាចបិទបាំងចំណុចខ្វះខាតនៅលើស្បែក មិនដូចទៅនឹងម្សៅផាត់ តែវាជាជំហានដំបូង ដើម្បីជួយឱ្យការប្រើម្សៅផាត់ពីលើ មានប្រសិទ្ធិភាព។ ម្សៅទ្រនាប់ មាន ៣ប្រភេទ គឺ ប្រភេទរាវ ប្រភេទភក់ និងប្រភេទម្សៅ ប៉ុន្ដែប្រភេទពីរខាងដើម មានការនិយមច្រើនជាង។
ចំណែកផាត់ គឺជាផលិតផលដែលត្រូវបានយកមកផាត់ពីលើម្សៅទ្រនាប់ ដើម្បីជួយឱ្យស្បែកមុខកាន់តែម៉ត់រលោង ហើយវាទទួលបានការនិយមប្រើប្រាស់ពីសំណាក់នារីគ្រប់រូប ដោយសារតែវាជួយឱ្យស្បែកមុខបានស្រស់ស្អាត និងជួយលាក់បាំង ឬបំបាត់ស្នាមនានា ដូចជាមុនជាដើម ដើម្បីស្បែកបានម៉ត់រលោង។ ជាងនេះ ម្សៅផាត់តែងតែឆាប់ស្ងួតជាងម្សៅទ្រនាប់ ដូច្នេះនៅពេលផាត់គឺត្រូវប្រើពេលតិចជាងការផាត់ម្សៅទ្រនាប់។
ការជ្រើសរើសម្សៅផាត់ គឺគួរជ្រើសយកប្រភេទដែលមានពណ៌ដូច ឬស្រដៀងនឹងសម្បុរស្បែករបស់អ្នក ឬពណ៌ភ្លឺជាងមួយកម្រិត។ ម្យ៉ាងទៀត ទាំងម្សៅទ្រនាប់ ម្សៅផាត់ គឺគួរតែប្រើប្រភេទដែលសមនឹងស្បែក ឧទាហរណ៍ដូច ស្បែកខ្លាញ់ ស្បែកស្ងួត និងមានសារធាតុការពារកំដៅថ្ងៃ (SPF)។
ម្សៅទ្រនាប់ និងម្សៅផាត់ ខុសគ្នានៅត្រង់ថា ៖ ម្សៅទ្រនាប់ភាគច្រើន តែងមិនមានពណ៌ និងមានលក្ខណៈ រាវជាងម្សៅផាត់ រីឯម្សៅផាត់ មានលក្ខណៈខាប់ជាង និងមានពណ៌ក្រាស់ជាងម្សៅទ្រនាប់។ ម្សៅផាត់ មានប្រសិទ្ធិភាពក្នុងការបិទបាំងចំណុចអវិជ្ជមាននៅលើផ្ទៃមុខ បានល្អជាងម្សៅទ្រនាប់។
អ្នកក៏អាចបង្កើតម្សៅទ្រនាប់ដោយខ្លួនឯង ដោយការលាយបញ្ចូលគ្នា រវាងម្សៅផាត់ និងក្រែមបំប៉នស្បែក។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
Makeup បែបភ្លឺរលោងស្អាត ដូចតារាភាពយន្ដកូរ៉េខាងត្បូង
វិធីផាត់ភ្នែក និង តុបតែងរោមភែ្នក ចូលក្នុងកម្មវិធីពិសេសៗ
អាយុ ៤១ ឆ្នាំហើយនៅតែមានសម្រស់ដូច ២០ ឆ្នាំ!
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Ourvanity/ misskh