Flappy Birds គឺជាហ្គេម ថ្មីមួយដែល ទើបតែចាប់ផ្តើម ល្បីមួយរយៈ ចុងក្រោយនេះ ដោយសារតែ ការលេង របស់វាពិត ជាពិបាក ដែលធ្វើអោយ អ្នកលេងជាច្រើន បោកប្រាស់ ទូរស័ព្ទ និង Tablet របស់គេ ហើយថែមទាំង មានរឿងផ្សេងៗ ទៀតជាច្រើន ។
អ្នកដែលលេង Flappy Birds ហើយមានអារម្មណ៍ថា តឹងចិត្ត មិនសប្បាយរីករាយ ត្រូវបានគេធៀប ជាមួយនិង អ្នកគាំត្រក្រុម Manchester United ដែលមានទំរង់ នៃការលេង ធ្លាក់ចុះ ហើយសព្វថ្ងៃ ឈរនៅ លំដាប់ទី ៧ ក្នុងតារាង ។ ទំរង់នៃការលេង ធ្លាក់ចុះនេះ គឺចាប់តាំងតែ ពីពេល អ្នកដឹកនាំ ថ្មីលោក David Moyes ចូលមកកាន់ តំណែងជំនួស Sir Alex Ferguson ។
ដូចនេះហើយ វីដេអូ មួយត្រូវបាន ផុសឡើងលើ Instagram ដែលយើងឃើញ David Moyes ក្លាយ ជាតួសំដែង របស់ Flappy Bird ហើយចំណែក បំពង់នោះ តំណាងអោយ ក្រុម Fullham ។ បន្ទាប់ពី បរាជ័យ ដោយសារ ប៉ះបំពង់នោះ ផ្ទះពិន្ទុចេញមក ដោយ Fergie (Sir Alex) ជាអ្នកដែលល្អ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ instagram