គ្រឿងផ្សំ
-ស្លាបមាន់ ៤០០ក្រាម កាត់ជាដុំ
-ទ្រូងមាន់ ៣០០ក្រាម កាត់ជាដុំ
-ខ្ទឹមចិញ្រ្ចាំ ឱ្យម៉ដ្ឋ
-ម្សៅការី ១កូនស្លាបព្រាកាហ្វេ
-ម្រេចស ១កូនស្លាប់ព្រាកាហ្វេ
-ប្រេងខ្យង ២កូនស្លាបព្រាកាហ្វេ
-ប្រេងល្ង ២កូនស្លាបព្រាកាហ្វេ
-ម្សៅមី ២កូនស្លាបព្រាកាហ្វេ
-ទឹកសណ្ដែកសៀង ២កូនស្លាបព្រាកាហ្វេ
-ស្លឹកតើយ ៣០សន្លឹក
-ប្រេងបន្លែសំរាប់បំពង
វិធីធ្វើ
ដំបូង ត្រូវយក គ្រឿងផ្សំ ទាំងអស់ លាយចូលគ្នា ប្រលាក់ ទុករយៈពេល ៣ម៉ោង ឬ ក៏មួយ
យប់។ បន្ទាប់មក យកសាច់ដែលប្រលាក់រួច ទៅខ្ចប់ជាមួយនឹង ស្លឹកតើយ ដោយប្រើយក
ឈើតូចមកដោតចំកណ្ដាល រួចទៅបំពង ទុកចោល រយៈពេល ១០នាទី ជាកាស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian