CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួនមនុស្ស ៥ នាក់ ក្រោយបើកឡាន ហ្ស៊ីប បុករះ ស្លាប់មនុស្សអស់ជាច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ មន្ត្រីប៉ូលីសក្រុងប៉េកាំង កាលពីថ្ងៃពុធ ម្សិលមិញនេះ បានគូសបញ្ជាក់
អោយដឹងថា ជនសង្ស័យ ៥ រូប ត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីមានករណីបើកឡានហ្ស៊ីប
បុករះ ចូលទៅក្នុង ហ្វូងមនុស្ស ហើយក៏បានផ្ទុះឆេះឡើង នៅមុខវេទិកា ធៀនអានមិន នៅ
ក្នុងទីប្រជុំជន នៃទីក្រុង ប៉េកាំង កាលពីថ្ងៃច័ន្ទកន្លងទៅនេះ   ខណៈពេលដែលករណីខាង
លើត្រូវបានមន្រ្តីផ្លូវការ ចាត់ទុកថា វាគឺជាការវាយប្រហារភារវកម្ម។

លើសពីនេះ   មន្រ្តីប៉ូលីសប្រចាំតំបន់  ក៏បានអះអាងបន្ថែមនៅលើទំព័រអនឡាញ  Weibo
ផងដែរថា ករណីគ្រោះថ្នាក់  បើកឡានសម្លាប់មនុស្ស ៥ នាក់ និងច្រើននាក់ផ្សេងទៀតរង
របួសលើកនេះ វាគឺជាសកម្មភាពវាយប្រហារភារវកម្ម ក៏ព្រោះថា អ្វីៗត្រូវបានរៀបផែនការ
ទុកមុនបានយ៉ាងល្អ។

ក្រោយពីមានកិច្ចសហការណ៍របស់ក្រុមមន្រ្តីប៉ូលីសប្រចាំក្រុងប៉េកាំង​និងក្រុមមន្រ្តីប៉ូលីស
តំបន់ស្វ័យយ័តភាគពាយព្យ  Xinjiang  ជនសង្ស័យ ៥ នាក់ ក៏ត្រូវបានចាប់ឃាត់ខ្លួន នេះ
បើតាមការអោយដឹងពីអ្នកនាំពាក្យអោយមន្រ្តីប៉ូលីស។ អ្នកនាំពាក្យសុំមិនបញ្ជេញឈ្មោះ
រូបនេះ អះអាងបន្ថែមថា Usmen Hasan រួមទាំងម្តាយរបស់គេឈ្មោះ Kuwanhan Reyim
ក៏ដូចជា ប្រពន្ធរបស់គេឈ្មោះ Gulkiz Gini បានបើកឡានហ្ស៊ីបស្ទុះទៅបុកទាំងកម្រោល
ចូលទៅក្នុង ហ្វូងមនុស្ស ហើយក៏បានផ្ទុះឆេះឡើង នៅមុខវេទិកា  ធៀនអានមិន កាលពី
ថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។

បន្ថែមពីលើនេះ មន្រ្តីប៉ូលីសបានបញ្ជាក់បន្ថែមថា ក្រោយមានការតាមដានស៊ើបអង្កេត
ក្រុមមន្រ្តីជំនាញបានរកឃើញ  ដបសាំង  កាំបិទពីរ  ដំបងដែក  ក៏ដូចជាទង់ជាតិដែល
មានអមទៅដោយពាក្យស្លោកសាសនាបះបោរមួយ នៅលើរថយន្តហ្ស៊ីប បង្កហេតុមួយ
នោះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ខ្លោចចិត្ត ៖ ៤២ ស្លាប់ ក្រោយរថយន្តក្រុង ឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីព្រឹកមិញ
- ស្ថានទូត អាមេរិក រងការចោទប្រកាន់ ជាស្ថានីយ៍ឈ្លបយកការណ៍

- វីដេអូ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ ចម្បាំងយោធា Ka-52
- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ
- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN

 


Tags: China Beijing car crash Tiananmen