CamNews

ថេបប្ល៊ែត 

Apple ផ្អាក​ទទួល​ផលិតផល​ពី​ប្រទេស​ជប៉ុន​បណ្តោះ​អាសន្ន



ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានាក្នុងពិភពលោកនូវ​ផលិត​ផល Ipad 2 នឹង​ត្រូវ​ធ្វើ​ឡើង​
នៅថ្ងៃទី​25 ខែមី​នា ឆ្នាំ2011ខាង​មុខ​នេះ,​ ដោយឡែកក្រុម​ហ៊ុន Apple បាន​ប្រកាស​ថា
​ក្រុម​ហ៊ុនរបស់​ខ្លួន​​បាន​ចុះ​កិច្ច​សន្យាធ្វើ​ជា​ដៃ​គូ​ជា​មួយ​ក្រុម​ ហ៊ុន​បច្ចេក​វិទ្យា​ Toshiba​ របស់​
ប្រទេស​ជប៉ុន​ ។ ប៉ុន្តែ​ដោយប្រទេសជប៉ុនក្នុងរយៈពេលដីខ្លីនេះត្រូវទទួលរងនូវការ វាយ
ប្រហារយ៉ាងធ្ងន់ធ្ងរពី គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានជះឥទ្ធិពលយ៉ាងខ្លាំង
ដល់ដំនើរការរបស់​ក្រុម​ហ៊ុន​Toshiba​ ​ ដែលជាហេតុធ្វើអោយ Toshiba​ មិន​ទាន់អាច​បញ្ជាក់​
ពី​ពេល​វេលានៃ​ការ ​បើក​ដំណើរ​ការ​ជា​ថ្មីនៅឡើយ ។ ដូច​នេះ​​ក្រុម​ហ៊ុន Apple បានធ្វើការ
​ផ្អាកការ​នាំ​ចេញ​ផលិតផល និងគ្រឿងបន្លាស់សម្រាប់​ផលិតផល Ipad 2ថ្មី​នេះពី​ ប្រទេស
ជប៉ុន​ជាបណ្តោះ​អាសន្ន​ ហើយក៏​មិន​បាន​​បញ្ជាក់​ពី​ពេល​វេលានៃ​ដំណើរការ​​​ទទួល​​នាំ​​ចូល
​មកវិញពី​ប្រទេស​ជប៉ុននៅពេលណានោះដែរ​ ។

ក្រុម​ហ៊ុន Apple ក៏​បាន​ចូល​រួម​​សោក​ស្តាយ​និងរំលែកទុក្ខចំពោះប្រជាជនជប៉ុនដែលទទួល
រងគ្រោះនៅក្នុងគ្រោះ​មហន្ត​រាយ​ដ៏​សាហាវបំផុតដែលជា ប្រវតិ្តសាស្រ្តសំរាប់ ប្រជនជប៉ុន
បន្ទាប់​ពីសង្គ្រាមលោកលើកទីពីរមក ។ ​ពេល​នេះ​ក្រុម​ហ៊ុន Toshiba​ បាន​បិទ​ទ្វា​របន្ទាប់​ពីមាន
​ផល​ប៉ះ​ពាល់​ដ៏​ធ្ងន់​ធ្ង​រ​ ហើយ​ពុំ​ទាន់​បញ្ជាក់​អំពី​ពេល​វេលា​ដែល​នឹង​ត្រូវ​បើក​ទ្វារ​ឡើង​វិញ​​​ទេ ៕

Tags: