ប្រសិនបើអ្នកបានទៅលេងទឹកសមុទ្រហើយ កុំរវល់តែទៅរត់ជ្រកថ្ងៃ គេចទៅគេចមកនាំ តែហត់នឿយខាតពេលវេលា សប្បាយ ដូច្នេះអ្នកត្រូវសប្បាយឲ្យអស់ដៃ ដោយអ្នកគួរតែ ចុះងូតទឹក ឬរត់លេងនៅលើវាលខ្សាច់ដោយពុំចាំបាច់បារម្ភ ពីរឿងខូចស្បែកពី ព្រោះយើង មានវិធីត្រៀមលក្ខណៈជាស្រេចមុននឹងចេញទៅលេងមាត់សមុទ្រ ដើម្បីកុំឲ្យខូចស្បែក។
១. ទុកឡេការពារកម្តៅថ្ងៃ SPF ១៥,២០,២៥ នៅមួយឡែកសិនពីព្រោះកម្តៅថ្ងៃមកប៉ះខ្យល់សមុទ្របែបនេះឃើញថា វាមិនអាចជួយការពារស្បែករបស់អ្នក បានទេ។ ដូច្នេះប្រសិនបើអ្នកត្រូវការអ្នកការពារស្បែកដ៏មានប្រសិទ្ធភាពសម្រាប់ អាកាស ធាតុក្តៅស្ងួតបែបនេះត្រូវប្រើឡេការពារកម្តៅថ្ងៃ SPF ៣០ ទើបត្រូវជាង និងល្អជាងការពារបានប្រសើរជាង ចំណែកស្បែកខ្មៅ និងមហារីកស្បែកនិងមិនមកជិតអ្នកឡើយ។២.ដើម្បីឲ្យឡេការពារកម្តៅថ្ងៃធ្វើការបានយ៉ាងមានប្រសិទ្ធភាព ត្រូវលាបនៅពេលស្បែកស្ងួត ហើយទុកឲ្យសាច់ឡេ ជ្រាបចូលស្បែក ២០នាទីមុននឹងចេញទៅត្រូវកម្តៅថ្ងៃ។
៣. ត្រូវលាបឡេការពារកម្តៅថ្ងៃបន្ថែមទៀតរៀងរាល់២ម៉ោងម្តង។
៤. ប្រសិនបើលាបឡេការពារកម្តៅថ្ងៃ រួចចុះទៅលេងទឹកសមុទ្រ ក្រោយលេងទឹករួចកុំភ្លេចលាបឡេការពារកម្តៅថ្ងៃ បន្ថែមភ្លាមៗ។
៥. ក្រោយពីការកម្សាន្តនៅមាត់សមុទ្ររួចប្រសិនបើអ្នកមានអារម្មណ៍ក្រហាយស្បែក ឬស្បែក ឡើងក្រហមអ្នកត្រូវ ប្រើបន្ទាលកន្ទុយក្រពើយកមកលាបស្រាលៗ ហើយទុកចោល ដើម្បីឲ្យវាជួយកាត់បន្ថយអាការក្រហាយ និងស្នាម ខ្លោចក្រហមនៅលើស្បែក។
៦. ជាតិប្រៃនៃទឹកសមុទ្រធ្វើឲ្យសក់របស់យើងងាយស្ងួតខូច ដូច្នេះគួរតែការពារសរសៃ សក់ឲ្យបានល្អ ដោយការលាប ថ្នាំបន្ទន់សក់ប្រេងលាបសក់ដើម្បីផ្តល់សំណើម ដល់សក់ មុននឹងចុះលេងទឹក និងអាចជួយការពារសក់បានមួយចំណែក។
៧. ត្រៀមមួកដែលមានហាមធំមួយទុកសម្រាប់ពាក់ពេលដើរលេងតាមឆ្នេរសមុទ្រ និងអាចជួយ ការពារសក់បានមួយ ជាន់ទៀត។
៨. បើខ្លាចរោមភ្នែកមិនងស្អាត គឺអ្នកមិនត្រូវលាបម៉ាស្ការ៉ាបន្ថែមឡើយ។ ប៉ុន្តែអ្នកគួរតែ ជ្រើសរើសម៉ាស្ការ៉ាការពារទឹក ហើយត្រូវលាបតែរោមភ្នែកលើបានហើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល