យល់ដឹង៖ ជាការពិតណាស់ ការលែង ឬហាត់កីឡា គឺមិនត្រឹមតែធ្វើអោយអ្នក ទទួលបាន
រាងកាយមុំាមួន និងសុខភាពស្រស់ថ្លាប៉ុណ្ណោះទេ តែវាថែមទាំងអាចអោយលោកអ្នក មាន
ការទាក់ទាញ និងពេញចិត្ដពីមនុស្សស្រីទៀផង ជាពិសេសនោះ គឺដៃគួស្នេហារបស់អ្នក
ផ្ទាល់តែម្ដង។
មិត្ដស្រីរបស់អ្នកនឹងអាចវាយតម្លៃអ្នកថា អ្នកជាមនុស្សដែលចូលចិត្ដហាត់ប្រាណ ដើម្បី
ទទូលបានសុខភាពល្អ ជាមនុស្សដែលស្រឡាញ់ខ្លួន និងមានអនាម័យផងដែរ។ កីឡា ៣
ប្រភេទខាងក្រោមនេះ គឺជាកីឡាដែលគេអាចចាត់ទុកថា មានមនុស្សស្រីៗជាច្រើននាក់
ដែលនិយមចង់បាន និងចូលចិត្ដ។
១. ជិះស្គីលើបន្ទះក្ដារ
ជិះស្គីលើបន្ទះក្ដារ គឺជាប្រភេទកីឡាមួយ ដែលមានលក្ខណៈពេញនិយមគួរសមដែរ សម្រាប់
ប្រជាជននៅតំបន់អឺរ៉ុប។ កីឡានេះ មើលទៅមានកាលំបាកហាត់ និងប្រកបដោយគ្រោះថ្នាក់
ដែរ បើសិនជាយើង ដែលមិនសូវមានភាពស្ទាត់ជំនាញ។ ដោយសារមានលក្ខណៈលំបាក
នេះហើយ ទើបបុរសណា ដែលចេះជិះស្គីនេះ ទើបនារីៗចូលចិត្ដ។
បន្ទាប់ពីការប្រណាំងកង់នៅលើទីលានរូច អ្នកអាចយកកង់របស់អ្នក ទៅជិះកំសាន្ដលេងជា
មួយមិត្ដស្រីរបស់អ្នក ក្នុងថ្ងៃឈប់សម្រាកផងដែរ។ ការជិះកង់ដើរកំសាន្ដ ទៅកន្លែងឆ្ងាយៗ
ដែលមានទេសភាពល្អៗ គឺវាផ្ដល់ភាពរ៉ូមែនទិកណាស់សម្រាប់អ្នក និងគូរស្នេហ៍របស់អ្នក។
សកម្មភាពបែបនេះ គឺកាន់តែធ្វើអោយគូរស្នេហ៍របស់អ្នក យល់ចិត្ដអ្នកកាន់តែច្បាស់ ថាអ្នក
ជាមនុស្សចេះផ្ដល់ភាពសប្បាយរីករាយ និងមានសុខភាពល្អ ដោយាសារកីឡាផងដែរ។
BMX ជប្រភេទកីឡាដែលមានការពេញនិយម និងចាប់អារម្មណ៍ ពីសំណាក់នារីៗផងដែរ។
កីឡានេះ ក៏មាននារីៗចូលចិត្ដលែងផងដែរ។ ពេលគេលេងកីឡានេះ កីឡាករទាំងអស់ត្រូវ
ពាក់មួកសុវត្ថិភាព (Helmet) ដូចការលេងកីឡា Quasimodo អញ្ចឹងដែរ។
ដោយ៖ នារី
ប្រភព៖ mademan