ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាល្ងាចម្សិលមិញ
បានចេញផ្សាយអត្ថបទអោយដឹងថា កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ នៅឯរដ្ឋតិចសាស់
សហរដ្ឋអាមេរិក ឯណោះវិញ យ៉ាងហោចណាស់ មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត
ខណៈ ២២ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយមានករណីផ្ទុះអា
វុធ អំឡុងពេលមានកម្មវិធីជប់លៀងដ៏ធំមួយ។
បន្ថែមពីលើនេះ ការិយាល័យអគ្គស្នងការក្រុង បានចេញសេចក្តីថ្លែងការណ៍អោយដឹងថា
ករណីផ្ទុះអាវុធខាងលើនេះ បានកើតឡើងកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះ វេលាម៉ោង
១១ យប់ ស្របពេលដែលមានការប្រារព្ធកម្មវិធីខួបកំណើត អមទៅដោយការចូលរួមពី
សំណាក់ក្រុមមនុស្សដែលជាយុវវ័យដល់ទៅ ១០០ នាក់ ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បានដកស្រង់សម្តីសាក្សីម្នាក់ ដែលជាបេក្ខ
ភាពបានចូលរួមក្នុងកម្មវិធីខាងលើនេះអោយដឹងថា ពិតណាស់ គ្មាននរណាម្នាក់ បាន
ដឹងថា មានរឿងអ្វីកើតឡើងអោយពិតប្រាកដនោះទេ តែក្រុមមនុស្សដែលជាអ្នកចូល
រួមក្នុងកម្មវិធី បានផ្អើលនាំគ្មារត់យកតែរួចខ្លួន ខណៈបានលាន់ឭសម្លេងបាញ់បោះ។
គួររំឭកផងដែរ ជនរងគ្រោះទាំងពីរនាក់ (ស្រីម្នាក់ ប្រុសម្នាក់) ដែលបានស្លាប់បាត់បង់
ជីវិតនោះ មិនទាន់ត្រូវបានគេបញ្ជាក់អត្តសញ្ញាណនៅឡើយនោះទេ ស្របពេលដែល
ក្រុមមនុស្សដែលជាជនរងគ្រោះទាំង ២២ នាក់នោះ ត្រូវបានគេដឹងថា មានអាយុ
ចន្លោះពី ១៧ ទៅ ២០ ឆ្នាំ។
ដោយឡែក ជនដៃដល់ ដែលជាខ្មាន់កាំភ្លើង បើកការវាយប្រហារបាញ់បោះនោះ មិន
ទាន់ត្រូវបានមន្រ្តីប៉ូលីសចាប់ឃាត់ខ្លួននៅឡើយនោះទេ ស្របពេលដែលមន្រ្តីប៉ូលីស
ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត សាកសួរពីជនសង្ស័យ ដើម្បីឈានទៅដល់
ការចាប់ឃាត់ខ្លួនតែម្តង ។ មូលហេតុដែលនាំអោយមានករណីផ្ទុះអាវុធ ក៏ពុំទាន់បាន
ដឹងដូចគ្នាដែរ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ហ្វីលីពីន ជួបគ្រោះធំ ដ៏អាក្រក់បំផុត ក្នុងប្រវតិ្តសាស្រ្តពិភពលោក ឆ្នាំនេះ
- ជាលទ្ធផល ទារកតូច បានជួបម្តាយវិញហើយ ក្រោយជនអគតិ លួចយកទៅ
- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet
- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ