CamNews

ផលិតផលថ្មី 

ពិព័រណ៍ និង សន្និសិទអន្តរជាតិស្តីពី ព័តមានវិទ្យា និងគមនាគមន៍ដ៏អស្ចារ្យ និងធំជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជា



ចាប់តាំងពីបានចូលមកដល់ព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០៥មក​ក្រុមហ៊ុនទិន្នន័យអន្តរជាតិ ហៅកាត់ថា​(IDG)​​ បានស្វែងរកឃើញអំពីតំលៃនៃទីផ្សារ ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មវិស័យ ព័ត៌មានវិទ្យា និង ទូរគមនាគមន៍។ ក្នុងការអនុវត្តផ្ទាល់ ក្រុមហ៊ុនទិន្នន័យអន្តរជាតិIDGប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនិងបុគ្គលិកជំនាញៗដែលមានការហ្វឹកហាត់កំរិតខ្ពស់ និងធ្វើការបំរើដល់ប្រជាជនកម្ពុជាដើម្បីជួយជំរុញនាំទៅរក ភាពជោគជ័យនៃវិស័យបច្ចេកវិទ្យា ហើយនិងប្រែអោយក្លាយទៅជា​ប្រភពដែលគួរអោយ ជឿជាក់បានសំរាប់ធ្វើការណែនាំ​និងធ្វើអោយកាន់តែមានភាពច្បាស់លាស់ឡើងឈានចូល ទៅ រក បច្ចេកវិជ្ជាទំនើបៗ​និងនិន្នាការជុំវិញពិភពលោក។
ជាមួយនិងគោលបំណងដើម្បី ធ្វើការបង្ហាញអំពីការអភិវឌ្ឍន៍ នៃវិស័យICT​និងទូរគមនាគមន៍ ហើយក៏ដូចជាការធ្វើការផ្សព្វផ្សាយដ៏ល្អមួយ នៃការប្រើប្រាស់ ប្រព័ន្ធ ICT និង
ទូរគមនាគមន៍ ក៏ដូចជាការជួយសំរួលក្នុងការបើកទ្វារទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG​បានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយអាជ្ញាធរជាតិ ទទួលបន្ទុក កិច្ចការ អភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យា គមនាគមន៍ព័តមានវិទ្យា​​(NiDA)​​​ ព្រមទាំងមានការ គាំទ្រដ៏ខ្លាំងក្លាពីសំណាក់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍នៃកម្ពុជា ក្នុងការរៀបចំ
ពិព័រណ៍ និង សន្និសិទអន្តរជាតិស្តីពីព័តមានវិទ្យា​ និងគមនាគមន៍​​។​​​​​​​​​ព្រឹត្តិការណ៍ពិព័រណ៍នេះ
មានដំណើរការយ៉ាងរលូន និងមានការរីកចំរើន គួរអោយកត់សំគាល់ពីមួយឆ្នាំ ទៅមួយឆ្នាំ ចាប់តាំងពីការចាប់បដិសន្ធិក្នុងឆ្នាំ​២០០៥មក ហើយក៏ក្លាយខ្លួនជាវេទិការគំរូតែមួយគត់សំរាប់ឧស្សាហកម្ម​ នៃឧស្សាហកម្មវិស័យ ព័ត៌មានវិទ្យា និងទូរគមនាគមន៍។​ជាងនេះទៅទៀត
ពិព័រណ៍ និង សន្និសិទអន្តរជាតិស្តីពីព័តមានវិទ្យា​ និងគមនាគមន៍​​ត្រូវបានទទួលស្គាល់ថាជា
ប្រភពនៃសក្តានុពលភាពជាតិមួយដែលមានការនាំមុខគេ​សំរាប់វិស័យ បច្ចេកវិទ្យា ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ ដែលបានផ្តល់អោយនូវរាល់ដំណោះស្រាយ ផ្សេងៗ នៅក្នុងវិស័យ។​ ព្រឹត្តិការណ៍នេះក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលជាគោលបំណង
រំពឹងទុកមួយពីសំណាក់បណ្តារអ្នកលក់ និង អ្នកធ្វើការចែកចាយ ប្រព័ន្ធ ព័ត៌មានវិទ្យា ទាំងក្នុង
ស្រុក និងអន្តរជាតិ។
សំរាប់ការរៀបចំជាលើកទី ៧នេះ និងប្រព្រឹត្តិទៅចាប់តាំងពីថ្ងៃទី ១​ រហូតដល់ ថ្ងៃទី ៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលជាមជ្ឈមណ្ឌលតាំងពិព័រណ៍ធំជាងគេបង្អស់ នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទិន្នន័យអន្តរជាតិ IDG ASEAN​ បានធ្វើការប្តេជ្ញាចិត្តយ៉ាង
មុតមាំថា​និងធ្វើការបំពេញតួរនាទី យ៉ាងសកម្ម ក្នុងនាមជា​ពិព័រណ៍ និង សន្និសិទ អន្តរជាតិស្តីពីព័តមានវិទ្យា​ និងគមនាគមន៍ដែលធំជាងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រ
កម្ពុជា​ ដែលនិង ធ្វើការស្រូបយក បណ្តារអ្នកលក់ទាំងក្នុងស្រុក តាមតំបន់ និងអន្តរជាតិមក
ធ្វើការដាក់តាំងបង្ហាញ អំពីផលិតផល និងបច្ចេកវិទ្យាទំនើបៗ និងថ្មី របស់ពួកគេ ក៏ដូចជា
ជាការរៀបចំនូវការឃោសនាបញ្ចុះបញ្ចូលដើម្បីធ្វើការទាក់ទាញផ្សេងៗ។ព្រឹត្តិការណ៍ពិព័រណ៍
បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់យុវវ័យក្នុងប្រទេសកម្ពុជាយើងដើម្បី អោយ
ពួកគេអាចឈានទៅរកការសិក្សា អំពីនិន្នការ និងផ្នត់គំនិតនៃវិស័យព័ត៌មានវិទ្យាដែលឆ្លង
កាត់គ្រប់តំបន់និងសាកល។
ដោយសារការទទួលបានជោគជ័យ ជាបន្តនៃការរៀបចំ​ពិព័រណ៍ និង សន្និសិទ អន្តរជាតិស្តីពីព័តមានវិទ្យា​ និងគមនាគមន៍ បានធ្វើអោយមានការជំរុញអោយ​ក្រុមហ៊ុន ទិន្នន័យអន្តរជាតិ IDG បានធ្វើការរៀបចំឡើង នូវពិធីប្រគល់ពាន់រង្វាន់ICT នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។នេះជាប្រភេទពាន់រង្វាន់ដែលមាន​តែមួយគត់នៅក្នុង​
ព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់អំពីភាពអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃឧស្សាហកម្ម
វិស័យ​ICT ជាមួយនិងកំនើននៃក្រុមហ៊ុនថ្មីៗជាចូលមកក្នុងទីផ្សារ។ ពិធីប្រគល់ពាន់រង្វាន់នេះ
ត្រូវបានប្រារព្វជាលើកដំបូងនៅក្នុងឆ្នាំ​២០០៩​ ហើយឆ្លងកាត់រយះពេល២ឆ្នាំប​ន្ទាប់មក ពិធី
ប្រគល់ពាន់រង្វាន់ ស្តីអំពី ផលិតផល និងសេវាកម្ម ICT ដែលល្អដាច់គេ នេះ ត្រូវបាន​ប្រគល់
ជូនដល់ក្រុមហ៊ុនពាណិជ្ជកម្ម ICT​ដែលនាំមុខគេ មានចំនួនច្រើនជាង ២០ក្រុមហ៊ុន​សំរាប់ធ្វើការបញ្ជាក់អំពីផលិតផល​ និងសេវាកម្ម របស់ពួកគេដែលត្រូវបានទទួលស្គាល់ថា មានភាពល្អដាច់គេនៅក្នុងទីផ្សារក្នុងស្រុក។ ក្នុងការរៀបចំជាលើកទី៣ប្រចាំឆ្នាំនេះ ក្រុមអ្នក រៀបចំកម្មវិធី បានសំរេចចិត្តយ៉ាងម៉តចត់ដើម្បីធ្វើការពង្រីកឡើងនូវគុណភាព​ក៏ដូចជា ចំនួន នៃពាន់រង្វាន់។ ហើយនេះក៏ជាលើកដំបូងបំផុតនៃការបង្កើតអោយមានគណះកម្មាធិការ ដើម្បីធ្វើការវិនិច្ឆ័យអំពីពាន់រង្វាន់ត្រូវបានចូលរួមដោយបណ្តារអ្នកជំនាញដែលមាន កិត្តិនាម ល្បីៗ ក្នុងវិស័យ ICT​ ដែលអញ្ជើញមកពី ទីភ្នាក់ងាររដ្ឋាភិបាល, សមាគមន៍, វិស័យឯកជន, ស្ថាប័ន​អប់រំ​ និងសារព័ត៌មាន ចូលរួមទាំងអស់គ្នាក្នុងការ រៀបចំនូវមាតិការ និងដំណើរ ការនៃរង្វាន់។ គណះកម្មាធិការវិនិច្ឆ័យពី រង្វាន់និងទទួលឧសត្រូវ យ៉ាងមុតមាំចំពោះ លទ្ធផល នៃរង្វាន់ ដើម្បីធ្វើអោយលទ្ធផលមានភាពសុក្រឹត្យ , សុពលភាព, យុត្តិធម៌ និងសុច្ចរិត។ ជាពិសេស ឆ្នាំនេះ ពាន់រង្វាន់មានការកើនឡើងរហូតដល់ចំនួន​២៩ ពាន់ដែលត្រូវ បានចាត់ ចូលក្នុងបីក្រុមដូចជា:​​ ផលិតផលប្រើប្រាស់, សេវាកម្មប្រើប្រាស់ និងផលិតផល ពាណិជ្ជកម្ម សហគ្រាសដើម្បីធ្វើការផ្សព្វផ្សាយ ជាមួយការធ្វើការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ វត្តមាន នៃការចូលរួម ចំណែកយ៉ាងសកម្ម នៃក្រុមហ៊ុនពាណិជ្ជកម្មICTទាំងអស់ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែចំពោះសេវាកម្មនៃការបំរើអតិថិជន នោះទេ ថែមទាំង សំរាប់ សេវាកម្ម និងដំណោះស្រាយផ្នែកពាណិជ្ជកម្មផងដែរ។

Tags: