CamNews

យានយន្ត 

ម៉ូតូ scooter ថ្មី ប្រើប្រាស់ថាមពល អគ្គីសនី

 

អេស៉្បាញ៖ ទោះបីជាបណ្ដាប្រទេសជឿនលឿន ដែលមានការអភិវឌ្ឍន៏ខ្ពស់ ក្នុងការផលិត
និងកែច្នៃម៉ូតូ ឬរថយន្ដយ៉ាងណាក៏ដោយ ក៏ប្រទេសអេស៉្បាញ បាននឹងកំពុងខិតខំច្នៃប្រឌិត
នូវម៉ូតូថ្មីមួយ ដែលជាគុណប្រយោជន៍សម្រាប់មនុស្សទូទៅដែរ។



Scooters គឺជាប្រភេទម៉ូតូមួយ ដែលត្រូវបានកែច្នៃឡើង តាំងពីឆ្នាំ ២០០០ ដោយក្រុមហ៊ុន
ផលិតម៉ូតូ Nimoto នៃប្រទេសអេស៉្បាញ។ ហើយថ្មីៗនេះ ម៉ូតូនេះត្រូវបានក្រុមហ៊ុនផលិត
អោយដំណើការជាមួយថាមពល Battery (អាគុយ)។ អ្វីដែលអស្ចារ្យគឺថា នៅពេលដែល
យើង បញ្ចូលថាមពលម្ដងគឺយើងបា្រស់បា្រស់ បានដល់ទៅចម្ងាយដី ៥០- ៨០ គីឡូម៉ែត្រ។
បញ្ចាក់បើយើងបញ្ចូលថាមពលចាបពី ៣- ៥ម៉ោង គឺវាអាចទទួលបាន ៨០ ភាគរយនៃថាម
ពល។



គួរបញ្ចាក់ផងដែរថា​ ម៉ូតូរាងតូចច្រឡឹងនេះ គឺមានទំងន់ ១៣០ គីឡូក្រាម និងតម្លៃចាប់ពី ២,
៦០០ ដុល្លារ។ តាមការអោយដឹងពីក្រុមហ៊ុន បានអោយដឹងថា ការបង្កើតបែបនេះ គឺផ្ដល់ភាព
ងាយស្រួលដល់ប្រជាពលរដ្ឋ និងជួយកាត់បន្ថយជាតិពុល ដែលបង្កឡើងដោយផ្សេងយាន
យន្ដផងដែរ៕

ដោយ៖ រក្សា
ប្រភព៖ autoevolution



 


Tags: Vehicle good motor spain