បរទេស៖ មានមនុស្សជាច្រើនណាស់ ដែលបានចំណាយ ពេលវេលារបស់ពួកគេ នៅជាមួយនឹងពន្លឺព្រះអាទិត្យ ដោយការដេកហាលថ្ងៃ ។ តើមូលហេតុអ្វី បានជាពួកគេធ្វើបែបនេះ? អ្នកប្រហែលជាអាចគិតថា ដោយសារអ្នកទាំងនោះ ចង់ឲ្យស្បែករបស់ពួកគេខ្មៅហើយ ទើបបានជានាំគ្នា ដេកហាលថ្ងៃបែបនេះ ប៉ុន្តែវាគ្រាន់តែជាហេតុផលតូចមួយប៉ុណ្ណោះទេ ។
ដើម្បីជ្រាបច្បាស់ថា ការដេកហាលថ្ងៃ អាចផ្ដល់ផលវិជ្ជមានអ្វីខ្លះ សូមមើលខាងក្រោមទាំងអស់គ្នា៖
១. ប្រឆាំងនឹងការបាក់ទឹកចិត្ត
ការស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ អាចធ្វើឲ្យខួរក្បាលផលិតជាតិ Serotonin និង Endorphins ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា ព្រមទាំងប្រឆាំងនឹងការបាក់ទឹកចិត្ត ។
២. គេងលក់ស្រួល
ការដេកហាលថ្ងៃ មិនត្រឹមតែជួយឲ្យអ្នកគេងលក់ស្កប់ស្កល់នោះទេ ប៉ុន្តែថែមទាំងជួយប្រឆាំងនឹងរោគគេងមិនលក់ទៀតផង ។
៣. សម្អាតស្បែក
បញ្ហារលាកស្បែកដូចជា កើតមុន កន្ទួល ត្រអក និងជំងឺផ្សេងៗទៀត អាចត្រូវបានព្យាបាលដោយសារកម្ដៅថ្ងៃ ជាពិសេសពន្លឺព្រះអាទិត្យ ថែមទាំងអាចជួយសម្អាត និងធ្វើឲ្យស្បែកលូតលាស់បានល្អទៀតផង ។
៤. កាត់បន្ថយភាពថប់អារម្មណ៍
ការដេកហាលថ្ងៃ អាចជួយបន្ធូរបន្ថយភាពតានតឹង ឬតប់ប្រមល់ក្នុងអារម្មណ៍បាន ។
៥. បន្ថយកម្រិតជាតិពុល
ការសិក្សាបានឲ្យដឹងថា ការដេកហាលថ្ងៃ អាចជួយបង្កើនមុខងាររបស់ថ្លើម បំបែកកាកសំណល់ និងបន្ថយកម្រិតជាតិពុល ក្នុងខ្លួនរបស់អ្នក ។
៦. ជួយឲ្យឆ្អឹងរឹងមាំ
វីតាមីន D ដ៏សម្បូរបែប ដែលមាននៅក្នុងពន្លឺព្រះអាទិត្យ អាចជួយពង្រឹងប្រព័ន្ធភាពសុំា និងធ្វើឆ្អឹងរបស់អ្នករឹងមាំ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល