CamNews

យល់ដឹង 

៧ជំហានឈានដល់ការ ដឹងថាបុរសដែល កំពុងទាក់ទងជាព្រាននារី

សុភាពនារីភាគច្រើន ខ្លាចបំផុត ខ្លាចក្រែងប៉ះ ចំមនុស្សជាដៃគូជាព្រាននារី ។ ដូច្នេះប្រសិនបើនាង
គ្មានទំនុកចិត្តថា មនុស្សដែល នាងកំពុង សេពគប់មាននិស័្សយ បែបណានោះ តើនាងគួរធ្វើបែប
ណា?។

នាងគួរកាត់បន្ថយភាព ស្និទ្ឋស្នាលឲ្យនៅឃ្លាតធ្ងាយ ពីគ្នាបន្ទិចហាមស្និទ្ឋស្នាល រហ័សពេករហូត
អស់ពីខ្លួនប្រាណ ទោះបីជាក្នុងចិត្ត របស់នាងស្រលាញ់ គេក៏ដោយចុះ។ នាងគួររង់ចំារហូតមើល
ដល់ គេបង្ហាញសញ្ញាណជាព្រាននារី ឬ ស្នេហ៍មិនរើសមុខ ទើប សម្រេច ចិត្តម្តងទៀតថា គួររាប់
គ្នាជាមិត្តភាព ឬផ្តាច់ត្រឹមហ្នឹង។

ដូច្នេះសុភាពស្រ្តីសម័យថ្មីនាងគួរតែរក្សាភាពនៅលីវឲ្យបានយូរបំផុត ព្រោះប្រសិនបើប្រញាប់ប្រ
ញាល់ ក្នុងរឿងឆាប់ទទួលយក សង្សារពេក ដោយមិនដឹងពី ប្រវត្តិរបស់ទេនោះ ឱកាសដែលនាង
ត្រូវបបង្ហូរទឹកភ្នែកតែម្នាក់ឯង ក៏មានកំរិតខ្ពស់ទៅតាមនោះដែរ។ ប៉ុន្តែបើសិនពោលឲ្យយុត្តិធម៌នោះ
សម័យនេះមិនមែនមានតែបុរសទេ ដែលព្រាននារី ព្រោះឥឡូវនេះសុភាពនារី ក៏មិនចាញ់គ្នា ប៉ុន្មាន
ដែរ។ ព្រោះមានស្រី្តខ្លះទាក់ប្រុស ២-៣នាក់ក្នុងពេលតែមួយដោយសេពគប់បណ្តើររើសបណ្តើរ។
ទោះបីបែបនេះក៏គោលដៅ ចុងក្រោយរបស់នាង គឺប្រាថ្នាជ្រើសរើសបុរសម្នាក់ ដែលនាងគួរទុកចិត្ត
បំផុតដែរ។

ខាងក្រោមនេះគឺជាវិធីណែនាំពីការសង្កេតមើលបុរសដែលជាព្រាននារីថា តើគួរមានសកម្មភាពបែប
ណាខ្លះ ដែលគួរតែប្រយ័ត្នក្ នុងការ ទំនាក់ទំនងជាមួយបុរសម្នាក់នោះ។ ក៏ប៉ុន្តែសូមបញ្ចក់ថា ក្នុង
ខ្លឹមសារនេះយើងលើរួម ទាំងបុរសសាវា និងស្ត្រីសាវាផងដែរ។

១-មនុស្សសាវាច្រើនជាមនុស្សមានចិត្ត ងាយឃើញនរណាមានសម្រស់ស្រស់ស្អាត នឹងស្ទុះចូលទៅ
រកភ្លាមក្នុង គោលបំណងជជែក លេង បបួលដើរលេងជាដើម។

២-មនុស្សចិត្តសាវាចូលចិត្តធ្វើខ្លួនឲ្យអ្នកដទៃ មើលឃើញថា ខ្លួននៅលីវទាំងខ្លួនឯង អាចមានសង្សារ
ឬស្វាមីភរិយាហើយ ក៏ដោយចុះ ឬ បើក្នុងករណីបើ ខ្លួនឯងនៅលីវ ពិតមែន អាចសម្តែងខ្លួនឲ្យគេឯង
មើលឃើញថា គេត្រៀមខ្លួនជាស្រាចសំរាប់ ធ្វើជាដៃគូបានគ្រប់ ពេលវេលា។

៣-មនុស្សចិត្តសាវាភាគច្រើនសារភាពថា ចូលចិត្តមនុស្សដែល ខ្លួនចាប់អរម្មណ៍ ប៉ុន្តែកុំសង្ឃឹមថាបាន
លេចចេញ ពាក្យពីមាត់មនុស្ស នេះ និងចង់នៅនេបនិត្យ ជាប់គ្រប់ពេលវេលាឲ្យសោះ ព្រោះមនុស្សប្រ
ភេទនេះ ស្រលាញ់លឿន ហើយក៏ណាយលឿនដូចគ្នាដែរ។

៤-មនុស្សចូលចិត្តសាវាងាយសម្របខ្លួនជាមួយអ្នកដទៃ បានគ្រប់ពេលវេលានោះព្រោះជាមនុស្សសំបូរ
ល្បិចកលច្រើន និងពិសេស គឺមានមុខគ្រាសនោះឯង។

៥-មនុស្សចិត្តសាវាគេមានចរិកចូលចិត្តឲ្យឱកាសសប្បាយៗ បានគ្រប់រូបភាពគេមិនញញើតញញើម
ឡើយ និងបោះជំហានចូលរួម នោះឡើយ គ្រាន់តែសុំឲ្យគេមានមនុស្ស ចាប់អារម្មណ៍មានវត្តមាន នៅ
ទីនោះជាការស្រេច។

៦-ប្រសិនបើមនុស្សចិត្តសាវា គេមានយានជំនះគេនឹងរួតរះយកខ្លួនធានា ជូនមនុស្សដែលខ្លួនគេពេញ
 ចិត្តទៅគ្រប់ទីកន្លែង និងគ្រប់ ពេលវេលា។

៧-មនុស្សចិត្តសាវាគេមានជំនឿរថា អ្វីដែលគេបានធ្វើទៅនោះវាមានផលចំណេញដល់ខ្សែជីវិតរបស់គេ
និង មិនខាត់បង់៕

www.lookingtoday.com

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- អីគេ! មានស្រោមអនាម័យ សំរាប់សត្វឆ្កែ និងឆ្មា ទៀត?
- Smartphone Galaxy S5 អាចការពារបាន ការជ្រាបចូលនៃទឹក និងធូលី

- នារីម្នាក់ មានសមត្ថភាពដ៏អស្ចារ្យដូច X-Man បង្កការភ្ញាក់ផ្អើល ពេញហាងកាហ្វេ (មានវីដេអូ)

- ស្មាតហ្វូនស៊េរីខ្ពស់ៗមួយណា ដែលមានភាព ធន់រឹងមាំ ជាងគេ នៅពេលបច្ចុប្បន្ននេះ?

- Galaxy Round: ស្មាតហ្វូនដំបូងគេមានអេក្រង់ OLED កោង, Hardware ដូច Note 3 បង្ហាញខ្លួន

- Apple នឹងធ្វើការបង្ហាញណែនាំ iPad ថ្មី នៅថ្ងៃទី ២២ ខែតុលា ខាងមុខនេះ

- អស្ចារ្យមែន! កំពូលការប្រយុទ្ធ រវាងម្រាមដៃមនុស្សពិតៗ និងរូបគំនូរជីវចល (មានវីដេអូ)

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: 7 steps to know not truth knowledge lifestyle យល់ដឹង