CamNews

ផលិតផលថ្មី 

Samsung បង្ហោះវីដេអូស្ប៉តដំបូង ស្តីពី Galaxy S IV

នៅក្នុងវីដេអូពាណិជ្ជកម្មដំបូងគេ ដែលនិយាយពីផលិតផល Galaxy ជំនាន់ថ្មីរបស់ Samsung
តួសម្តែងគឺ កុមារា Jeremy Maxwell, អ្នកដែលទទួលភារកិច្ចរក្សាការសម្ងាត់ពីប្រអប់ Unpacked
ដែលផ្ទុកផលិតផលថ្មីរបស់ Samsung, ហើយនឹងបន្តព័ត៌មានផ្សេងៗទៀតនៃ Galaxy S IV ទៅ
បណ្តាវីដេអូបន្ទាប់ទៀត។ Samsung នៅតែរក្សាការសម្ងាត់បានយ៉ាងល្អនៃផលិតផលថ្មីរបស់ខ្លួន
ដែលធ្វើឲ្យមនុស្សជាច្រើនមានការជ្រួលច្របល់ ចង់ដឹងយ៉ាងខ្លាំងមុនថ្ងៃបង្ហាញខ្លួន។

បើតាមព័ត៌មានចចាមអារាមកាលពីពេលមុនៗបានឲ្យដឹងថា Galaxy S IV នឹងជាស្មាតហ្វូនដែល
មានអេក្រង់ Full HD ដំបូងគេរបស់ Samsung, ទំហំ 4,99 inch និងត្រូវបានបំពាក់ដោយ CPU 8x
Exynos 5 Octa ជាមួយ camera 13 megapixel។

សូមទស្សនាវីដេអូស្ប៉តដំបូងគេ នៃ Galaxy S IV ដូចខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: first ad for Galaxy S IV samsung smartphone hightech