បើសិនជារូបភាពខាងក្រោម វាជាការពិត នោះផ្នែកខាងមុខរបស់ Galaxy S7 នឹងមិនមានអ្វីផ្លាស់ប្តូរ ច្រើនទេ បើប្រៀបធៀបនឹង Galaxy S6 បច្ចុប្បន្ននេះ។ ស្មាតហ្វូននឹងនៅតែមានប៊ូតុង Home រឹងនៅ កណ្តាល ដែលអមដោយប៊ូតុងចុច Touch ពីរទៀតសងខាង ហើយរបៀបនៃការបំពាក់ប៊ូតុង និងផ្នែក ផ្សេងៗទៀតដែលនៅសល់ ក៏មិនមានអ្វីខុសប្លែកច្រើនពីលំនាំ នៃការរចនាម៉ូតរួមជាទូទៅរបស់ Samsung ដែរ។
គួរបញ្ជាក់ផងដែរថា ឧបករណ៍នៅក្នុងរូបភាពនេះ គឺកំពុងតែស្ថិតនៅក្នុងរោងចក្រផលិតនៅឡើយ ហើយត្រូវបានគេដាក់នៅក្នុងបន្ទះមួយផ្សេងទៀត ដែលវាមិនមែនជាផ្នែកខាងក្រោយរបស់ Galaxy S7 នោះទេ។
Samsung Galaxy S7 ត្រូវបានគេដឹងថា នឹងធ្វើការបង្ហាញណែនាំខ្លួននៅថ្ងៃទី២១ ខែកុម្ភះ មុនថ្ងៃព្រឹត្តិ ការណ៍ MWC 2016 ដែលនឹងប្រារព្ធធ្វើឡើងនៅអេស្បាញ។ ចំណែករូបភាពខាងក្រោមនេះ គឺគ្រឿងផ្សំ កាមេរ៉ាមុខរបស់ Galaxy S7 ដែលមានឈ្មោះម៉ូដែលថា SM-G930F។
លទ្ធភាពច្រើនដែល Galaxy S7 នឹងត្រូវបានធ្វើការដាក់លក់នៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ នៅ សហរដ្ឋ អាមេរិច នេះបើតាមការឲ្យដឹងពី evleaks៕
- អានអត្ថបទ៖ កាន់តែច្បាស់ហើយថា Galaxy S7 មានអេក្រង់ទំហំ 5,1 inch ឯ Galaxy S7 Edge មានអេក្រង់ 5,5 inch
- អានអត្ថបទ៖ iPhone ស៊េរីចាស់ៗ ប្រើប្រាស់បានរលូន និងមានល្បឿនលឿនជាងមុន ពេលឡើង iOS 9.2.1 (Video Inside)
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte