CamNews

យល់ដឹង 

ការបរិភោគផ្លែឪឡឹក អាចជួយឲ្យស្រកទម្ងន់បាន

បរទេស៖ ឪទ្បឹកជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលមានផ្ទុកនូវជាតិ កាទ្បូរីទាប ហើយវាក៏ជារបបអាហារដ៏ប្រសើរ បំផុតសម្រាប់ការសម្រកទម្ងន់ដែរ ។ លើសពីនេះទៅទៀត ផ្លែឪទ្បឹកត្រូវបានគេចាត់ទុកថា ជាអាហាររូបបត្ថម្ភដ៏មាន រសជាតិឆ្ងាញ់ពិសា ដែលងាយស្រួលក្នុងការរៀបចំ និងបរិភោគ ។

បើយោងតាមនាយកដ្ឋានកសិកម្មនៃសហរដ្ឋអាម៉េរិក បានបង្ហាញឲ្យដឹងថា បំណែកផ្លែឪទ្បឹក មួយចំណិតមានផ្ទុក ត្រឹមតែ ៤៥ នៃជាតិកាឡូរីប៉ុណ្ណោះ ។ ក្នុងន័យនេះ អាចឲ្យគេសន្និដ្ឋានបានថា ឪទ្បឹកពិតជាផ្លែឈើធម្មជាតិដ៏ល្អបំផុត ដែលអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ។

ការទទួលទានផ្លែឈើស្រស់ៗដូចជា ផ្លែឪឡឹកជាដើម មិនត្រឹមតែមានផលប្រយោជន៍ សម្រាប់ទំហំចង្កេះរបស់អ្នក នោះទេ ប៉ុន្តែជាតិវីតាមីន រ៉ែ និងសារធាតុចិញ្ចឹមជាច្រើនក្នុងឪឡឹក អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីក ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល គ្រួសក្នុងតម្រងនោម ជំងឺពុកឆ្អឹង កូឡេស្តេរ៉ុលទ្បើងខ្ពស់ និងជំងឺទឹកនោម ផ្អែម ក្នុងចំណោមបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀតផងដែរ ៕

ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh