អាឡឺម៉ង់៖ តាមការអោយដឹងពីទស្សនាដី Nexday របស់អាឡឺម៉ង់បានអោយដឹងថា ពេល
ថ្មីៗនេះ ក្រុងហ៊ុនផលិតរថយន្ដ ប្រចាំទីក្រុងប៊រលីណបាន កែច្នៃរថយន្ដម៉ាក Jaguar F-
Type អោយក្លាយទៅជារថយន្ដ ដែលមានរាងអេម ឡួយ និងមើលទៅស៊ិចស៊ីទៀតផង។
តាមការអោយដឹង ក្រុមហ៊ុនផលិតរថយន្ដបានអោយដឹងថា F- Type ត្រូវបានផលិតអោយ
មានរាងតូចច្រឡឹង ស្ដើងស្រូច ហើយមើលទៅមានលក្ខណៈបែបស៊ិចស៊ី និងអាចមានប្រជា
ប្រិយភាពផងដែរ។ គួរបញ្ចាក់ផងដែរថា រថយន្ដ F-Type គឺត្រូវបានផលិតឡើង ដោយមាន
កៅអីអង្គុយតែពីរប៉ុណ្ណោះ (Two- Seaters) ។
នាង Elena Gorhaney ដែលបានទិញរថយន្ដ Jaguar F-Type បានអោយដឹងថា រថយន្ដ
Jaguar ពិតជាមានភាពស្រួល ក្នុងការបើកបរ ស៊ីសំាងតិច សុវត្ថិភាព និងអាចបើកបរលើ
ដងផ្លូវឆ្ងាយបានផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនរថយន្ដមួយនេះ នឹងខិតខំស្វែងរកទីផ្សារ ដើម្បីនំារថ
យន្ដ Jaguar F-Type ចេញទៅលក់នៅក្នុងទីផ្សារក្រៅស្រុកដែរ ពោលដូចជា តំបន់អឺរ៉ុប អា
មេរិក និងតំបន់អាស៊ីផងដែរ។តម្លៃរថយន្ដគឺ ៥៥,០០០ អឺរូ៕
ដោយ៖ រក្សា
ប្រភព៖ dailymail