CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ គួង សាច់បង្គា

គ្រឿង​ផ្សំ​
-បង្គាស្រស់ 
-បង្គា​ក្រៀម
-សាលាដ  
-ត្រសក់   
-នំបញ្ចុក   
-ដើម​គូឆាយ 
-សណ្ដែក​បណ្ដុះ 
-ជីរ   
-សំបក​បាញ់ត្រាង 
-ម្ទេស  
-សណ្ដែកដី​លីង

គ្រឿង​ផ្សំ​រសជាតិ
-ទឹកត្រី 
-ស្ករស 
-ប៊ីចេង   
-ក្រូច​ឆ្មារ

វិធីធ្វើ
ដំបូង​ យក​បង្គា​ទៅ​ ចំហុយ​រយៈពេល ៣ ទៅ ៥​នាទី កុំ​ឱ្យ​ឆ្អិន​ពេក រួច​រៀបចំ​បន្លែ​ត្រសក់
សាលាដ សណ្ដែក​បណ្ដុះ   ដើម​គូឆាយ និង ​ជីរ ឱ្យបាន​រៀបរយ​ល្អ មុនពេល​​យក​ទៅ​រុំ​។
យក​ សំបក​បាញ់​ត្រាង​  ទៅ​ត្រាំ​ទឹក  ​រួច​ស្រង់​ឡើង​វិញ​ភ្លាម  យក​ទៅ​ដាក់​លើ​ជ្រញ់ ឬ​ផ្ទៃ
​រាប​ស្មើ។

បន្ទាប់មក  យក​សាលាដ​  ដាក់​លើ​ស្រទាប់​បាញ់​ត្រាង ​ ដាក់​នំ​បញ្ចុក  បន្លែ​គ្រប់​មុខ ​និង
រោយ​បង្គាក្រៀម មុន​នឹង​ដាក់​បង្គា​ស្រស់​ ហើយ​រុំ​ខ្ចប់​ ជាមួយបាញ់​ត្រាង​ ​ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle khmer food