CamNews

ប្លែកៗ 

ក្រុមវង់តន្ដី្រ ដែលមានស្រីស្អាត ប្រុសស្អាតបី បួននាក់ ធ្វើអោយផ្អើលពេញយន្ដហោះ

 
ចិន៖ នៅពេលដែលធ្វើដំណើរតាមយន្ដហោះ មានរយៈពេលយូរពេក ទើបមានក្រុមតន្ដ្រី
ដែលមានប្រុសស្អាត ស្រីស្អាត បាននាំគ្នាសម្ដែងអោយអ្នកដំណើរទាំងអស់បានស្ដាប់ និង
ឃើញ ដែលសកម្មភាពនេះ  បានធ្វើអោយមនុស្សជាច្រើន មានការគាំទ្រ និងពេញចិត្ដជា
ខ្លាំង។



ក្រុមតន្ដ្រី​​ ដែលបានសម្ដែងនៅលើយន្ដហោះនេះ  គឺជាសមាជិក នៃវង់តន្ដ្រីរបស់ទីក្រុងភី
ឡាដេភ្សា សហរដ្ឋអាមេរិក  ខណៈដែលគេបានមកធ្វើទស្សនៈកិច្ចតន្ដ្រី នៅទីក្រុងប៉េកាំង
ប្រទេសចិន។



ការប្រគុំតន្ដ្រីនេះ ត្រូវបានគេធ្វើឡើង នៅដែលជើងយន្ដហោះ បានហោះហើរ ពីទីក្រុងប៉េ
កាំង ទៅកាន់ម៉ាកាវ។  លោក Dvorak ដែលជាសមាជិក ក្នុងក្រុមវង់តន្រ្ដីនោះ បានអោយ
ដឹងថា គេប្រគុំតន្រ្ដីនេះ គឺក្នុងគោលបំណងលើកកម្ពស់ និងការបង្ហាញ អោយឃើញកាន់
តែច្បាស់ អំពីវង់តន្ដ្រីដែលមាននៅសហរដ្ឋអាមេរិក។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល
៕


ដោយ៖ នារី
ប្រភព៖​ dailymail

 


Tags: unbelievable,  music on plane,  USA