CamNews

យល់ដឹង 

គុណវិបត្តិ​ទាំង​ ៥យ៉ាង សម្រាប់​អ្នកលង់​ដំណេកជ្រុល

អង់គ្លេស៖ សម្រាប់អ្នកលង់ដំណេកជ្រុង អាចនឹងប្រឈម ជាមួយបញ្ហា សុខភាពខ្ពស់ ជាងអ្នកដែលមិនសូវ បានគេងគ្រប់គ្រាន់ ព្រោះបើតាមការសិក្សា ស្រាវជ្រាវរបស់ អ្នកវិទ្យាសាស្ត្រា បានបង្ហាញឲ្យដឹងថា ការគេងក្នុងមួយថ្ងៃ ៧ ឬ៨ម៉ោង អាចបណ្ដាលឲ្យ មានហានិភ័យចំពោះ សុខភាព។ ខាងក្រោមនេះ ជាគុណវិបត្តិ ទាំង៥យ៉ាង សម្រាប់អ្នកលង់ដំណេកជ្រុល៖

១. បណ្តាលឲ្យមានបញ្ហាសរសៃឈាមបេះដូង

តាមការសិក្សាស្រាវជ្រាវនៃសាលាវេជ្ជសាស្ត្រ Warwick របស់អង់គ្លេស បានឲ្យដឹងថា ការគេងច្រើនពេក អាចបណ្ដាលឲ្យអ្នកស្លាប់មុនអាយុបាន ដោយកើតជំងឺបេះដូង។

២. ងាយនឹកកើតជំងឺទឹកនោមផ្អែម

យើងដឹងហើយថា ការគេងមិនបានគ្រាប់គ្រាន់ អាចធ្វើឲ្យមានហានិភ័យខ្ពស់ ក្នុងការកើតជំងឺទឹកនោមផ្អែម ប៉ុន្តែបើតាមការសិក្សា បានបង្ហាញថា ៥០ ភាគរយទៅហើយ នៃអ្នកកើតជំងឺទឹកនោមផ្អែម ដោយសារការលង់ក្នុង ដំណេកលើសពី ៩ម៉ោងទ្បើង នេះបើតាមការប្រៀបធៀប ជាមួយនឹងអ្នកគេងក្នុងមួយថ្ងៃ ៧ ឬ៨ម៉ោង។

៣. ឧស្សាហ៍វិលមុខ

ជាទូទៅ សម្រាប់អ្នកលង់ក្នុងដំណេកជ្រុល តែងតែកើតមានអាការវិលមុខ និងងងុយគេងជាញឹកញាប់ នៅពេលថ្ងៃ ជាពិសេសថែមទាំង ឈឺក្បាលទៀតផង។

៤. ជំងឺបាក់ទឹកចិត្ត

ការលង់ក្នុងដំណេកជ្រុល អាចបណ្ដាលឲ្យអ្នក មានបញ្ហាផ្លូវចិត្ត ដែលឈានទៅរកការកើតជំងឺ បាក់ទឹកចិត្តបាន។

៥. កើតជំងឺឈឺខ្នងរ៉ាំរ៉ៃ

តើអ្នកដឹងទេថា ប្រសិនបើអ្នកកំពុងកើតមាន អាការឈឺខ្នងរ៉ាំរ៉ៃ ឬឈឺក្បាល់ អ្នកមិនគួរគេងច្រើន ម៉ោងពេកទេ ព្រោះអាចធ្វើឲ្យអ្នក កាន់តែមានស្ថានភាពអាក្រក់ ទ្បើងថែមទៀត។ ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យមានភាពធូរស្បើយ និងជៀសផុតនៅរាល់ បញ្ហាទាំងនេះ អ្នកគួរតែកាត់បន្ថយ ការគេងរបស់អ្នក៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh