CamNews

ព័ត៌មានអន្តរជាតិ 

អក្ខរាលោហិត​ ផ្ញើជូនគ្រួសារ ពីអ្នកកាសែត អាមេរិក មួយរូប មុននឹង មានការសម្លាប់ ដោយកាត់ក្បាល

ព័ត៌មានអន្តរជាតិ ៖ ក្រុមគ្រួសារ នៃ  ជនរងគ្រោះ ជា  អ្នកកាសែត អាមេរិក ដែលត្រូវបានក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាមជ្រុលនិយម សម្លាប់ ដោយ  ការ កាត់ក្បាល កាលពីសប្តាហ៍មុននោះ ឥលូវមកទល់នឹងពេល បច្ចុ ប្បន្ន ភាពនេះ​ សមាជិក ក្រុមគ្រួសារអ្នកកាសែត រូបនោះ បានបង្ហោះផ្សាយ ជាសាធារណៈនូវសារ លិខិត ដែលជាពាក្យផ្តាំផ្ញើចុងក្រោយបំផុត របស់ជនរងគ្រោះ ។

គួរបញ្ជាក់ថា សារលិខិតនេះ អាចផ្សាយចេញជាសាធារណៈទៅបាន តាមរយៈចំណាប់ខ្មាំងមួយរូប ដែល ត្រូវបានក្រុមឧទ្ទាមខាងលើ    ដោះលែង  ។  ដោយឡែក សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា​ លោក James Foley ពិតជាមិនអាចសរសេរ សំបុត្រ ដោយខ្លួនឯងបាននោះទេ ស្រប ពេលដែល លោកក៏កំពុង តែត្រូវបានគេចាប់ខ្លួន និងឃុំឃាំង ។ យ៉ាងណាមិញ គាត់បានស្នើ  អោយ ចំណាប់ខ្មាំង ដែលបានរួចខ្លួន នោះ ចូរចងចាំ នូវពាក្យទាំងឡាយ ដែលជា  សេចក្តី  លំអិតនៅក្នុងសំបុត្រ ចូលទៅ ក្នុងការចងចាំ របស់ គាត់ ជំនួសវិញ  ។ ដូច្នេះ នៅពេលដែល មានការដោះលែង ចំណាប់ខ្មាំង នោះគេ ពិតជាអាច នាំសារ លិ ខិត លំអិតទៅម្តាយរបស់ខ្លួនបាន គឺលោកស្រី Diane ។

គួរបញ្ជាក់ថា សារលិខិតលំអិត ត្រូវបានបង្ហោះ និងផ្សាយជាសាធារណៈ តាមរយៈទំព័រហ្វេសប៊ុក កាលពី ល្ងាច ថ្ងៃ អាទិត្យ  កន្លង   ទៅនេះ ពោល នៅលើទំព័រ ស្តីពីយុទ្ធនាការ ទាមទារ អោយមានការ ដោះលែង លោក James Foley ។

ដោយមានការគូសបញ្ជាក់ ពីក្រុម ឧទ្ទាមផ្តាច់រដ្ឋ អ៊ីស្លាម ជ្រុលនិយម IS អោយដឹងថា ការសម្លាប់អ្នកកា សែត  អាមេរិករូបនេះ វាគឺជាប្រតិកម្មឆ្លងតប ក៏ដូចជា សងសឹកទៅនឹង​ ការ វាយ ប្រហារ  តាម អាកាស របស់អាមេរិក មក  លើក្រុមសកម្មប្រយុទ្ធរបស់ខ្លួន​  ។ យ៉ាងណាមិញ ប្រធានាធិបតី   សហរដ្ឋ អាមេរិក លោកបារ៉ាក់ អូបាម៉ា បានធ្វើការថ្កោលទោស ទៅនឹងការកាប់សម្លាប់ មួយនេះ  ដោយ មាន ការ បញ្ជាក់ អោយដឹងថា វាគឺសកម្មភាព ហឹង្សាមួយ ដែលបានធ្វើអោយ ពិភពលោក មានភាពភ័យរន្ធត់ ៕

- អាន ៖ មុនសម្លាប់ កាត់ក្បាល អ្នកកាសែត ដើម្បីជាការសងសឹក ក្រុមឧទ្ទាម ទារ ១៣២ លានដុល្លារ ជាថ្នូរនឹង ការដោះលែង

- អាន ៖ មុនកាត់ក្បាល សម្លាប់អ្នកកាសែត អាមេរិក US ក៏មាន បេសកម្មយោធា សម្ងាត់ តែបរាជ័យ

- អាន ៖ កាត់ក្បាល សម្លាប់អ្នកកាសែតម្នាក់ ដោយមានថតជាវីដេអូ ជាការសងសឹក ការប្រហារ​ តាមអាកាស របស់សហរដ្ឋអាមេរិក

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Foley James Foley