CamNews

យល់ដឹង 

ការ​ចូល​​គេង​​យប់​​ជ្រៅ អាច​បង្ក​ឲ្យ​មាន​ផល​​​ប៉ះ​​ពាល់​​អា​​ក្រក់ ជា​ច្រើន

(អាមេរិក)៖ យោងទៅតាមការសិក្សាស្រាវជ្រាវថ្មី របស់អ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនជាតិអាមេរិកជាង៤៣ភាគរយ ដែលមានអាយុពី ១៣ទៅ ៦៤ឆ្នាំ មានទំលាប់ក្នុងការទទួលទាន ដំណេកមិនល្អ។ ការគេងនៅពេលយប់ជ្រៅពេក អាចនាំមកនូវផលអាក្រក់ជាច្រើន ដែលក្នុងនោះរួមមាន ការឡើងទម្ងន់ ការកើនឡើងនៃសម្ពាធឈាម និងងាយនឹងមានជំងឺ។ នេះបើយោងតាម គេហទំព័រព័ត៌មាន​វេជ្ជសាស្រ្ត Medicine news today ចេញផ្សាយ នៅថ្ងៃនៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជាក់ស្តែង ការគេងពិតជាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ ដែលវាអាចជួយទ្រទ្រង់ សារពាង្គកាយរបស់យើង ឲ្យមានថាមពល ក្នុងការធ្វើកិច្ចការងារផ្សេងៗ ជាប្រចាំថ្ងៃ។ ដូច្នេះហើយ ប្រសិនបើអ្នកចូលគេង នៅពេលយប់ជ្រៅខ្លាំងពេក វាអាចធ្វើឲ្យអ្នកគេង មិនបានគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យសុខភាព របស់អ្នកកាន់តែទ្រុឌទ្រោម។ ជាមួយគ្នានេះដែរ ការគេងនៅពេលយប់ជ្រៅពេក អាចនាំឲ្យមានផលប់ះពាល់ដូចតទៅ៖

ខ្សោយការចងចាំ
នៅពេលដែលអ្នកកំពុងគេង ខួរក្បាលរបស់អ្នក បានធ្វើការប្រមូលទិន្នន័យថ្មីៗ ដែលអ្នកបានសិក្សាទុក។ ដូច្នេះប្រសិនបើ អ្នកគេងបានតិចជាង ៦ម៉ោងខួរក្បាលរបស់អ្នក នឹងមិនអាចធ្វើការប្រមូលទិន្នន័យ អស់ទាំងនោះបានឡើយ ដែលនេះជាហេតុធ្វើឲ្យអ្នក មានការចងចាំមិនល្អ។
ម្យ៉ាងវិញទៀត អ្នកនឹងមានការលំបាក ក្នុងការចងចាំរឿងអ្វីមួយ ហើយនៅពេលដែលអ្នកចាំវារួចហើយ នោះវានឹងអាចភ្លេចទៅវិញ បានភ្លាមៗ។

ខ្សោយភាពសុំានឹងជំងឺ
ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកាគ្រាប់​ឈាមស របស់អ្នក។ កោសិកាទាំងនេះ គឺប្រព័ន្ធភាពសុំា នឹងជំងឺដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ ក៏អាចមានផល់ប៉ះពាល់ ដល់កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips