គ្រឿងផ្សំ
-កំពិស
-ម្ទេស
-ស្លឹកខ្ទឹម
-ក្រូចឆ្មារ
-ទឹកត្រី
វិធីធ្វើ
១- កំពិសស្រស់ ២០០ក្រាម ដើមខ្ទឹមហាន់ ៣ស្លាបព្រាបាយ ជីរបារាំងហាន់ល្អិត ២ស្លាបព្រាបាយ
ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក
៣- យកកំពិសមកច្របល់ជាមួយទឹកក្រូចឆ្មារអោយសព្វ ទើបដាក់ម្ទេស ខ្ទឹមហាន់ ទឹកត្រី ជីរបារាំង
ច្របល់វា ឱ្យចូលជាតិ ហើយដួសដាក់ចានទទួលទានជាមួយបន្លែស្រស់ ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian