Hot Dog គឺជាសាច់ក្រកឆ្អិនស្រាប់ដែលជាអាហារសម្រន់ពេញនិយមលេខ ១ នៅសហរដ្ឋអាមេរិក
តែអ្វីដែលជាការពិតនោះគឺគំនិតក្នុងការបង្កើតចេញជា Hot Dog នេះគឺជារបស់អ្នកផលិតសាច់ក្រក
ជនជាតិអាល្លឺម៉ង់។
នៅអាស៊ីយើងនេះក៏មាន Hot Dog ញុំាផងដែរ ដែលជាវប្បធម៍សាយភាយពីបច្ចឹមប្រទេស ហើយ
ក៏មានការផលិតសាច់ក្រកនេះនៅក្នុងតំបន់ផងដែរ ទាស់ត្រង់ថាវាមិនដូចរសជាតិដើម។ ចុះលោក
អ្នកធ្លាប់ចង់ដឹងទេថាតើសាច់ក្រកឆ្អិនស្រាប់ Hot Dog នេះត្រូវបានផលិតដោយរបៀបណាថ្ងៃនេះ
យើងមាន Video មួយមកជូនលោកអ្នកទស្សនា អោយបានយល់ច្បាស់ពីដំណើរការរបស់រោងចក្រ
ផលិត Hot Dog។
មើលទៅការផលិត Hot Dog ហាក់ដូចជាមិនខុសគ្នាពីការផលិតសាច់ប៉ាតេប៉ុន្មាននោះទេ ទាស់
ត្រង់ថាការផលិត Hot Dog ត្រូវផ្សំចេញពីសាច់ ៣ មុខខុសគ្នាប៉ុណ្ណោះ ដែលក្នុងនោះសាច់ជ្រូក
សាច់មាន់ និងសាច់គោ ត្រូវបានគេកិនបញ្ចូលគ្នា ហើយឆ្លងកាត់ដំណាក់កាលជាច្រើនរហូតចេញ
ជារបស់វែងៗ មានរសជាតិឆ្ងាញ់ គោអោយចង់បរិភោគ។ យើងទៅមើលវីដេអូខាងក្រោមទាំង
អស់គ្នា៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Youtube