CamNews

ប្លែកៗ 

ហួសចិត្ដ ខណៈថ្ងៃរៀបការ បែរជាថ្ងៃធ្លាក់ទឹកទៅវិញ

 
ប្លែកៗ៖​ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះ
ថា​ គូស្នេហ៍ប្រមាណជា១៤- ១៥ គូត្រូវបានធ្លាក់ទៅក្នុងទឹក ខណៈដែលពួកគេ បានឈរថត
រូបអនុស្សារីយ៍ នៅលើផែ ក្នុងថ្ងៃមង្គលការ របស់ពួកគេ។



គូស្នេហ៍មួយគូ គឺ Frank Fearon និង ភរិយា  Patricia Andrew បាននិយាយថា ខណៈដែល
កំពុងឈថត ស្រាប់តែស្ពានផែ វាបានបាក់។ ពួកគេ បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ
ក៏ពួកយើងបានជួយគ្នា អោយមានសុវត្ថិភាព ពោលគឺពុំមាននណាម្នាក់ ទទួលរងគ្រោះថា្នក់
ធ្ងន់ធ្ងរឡើង។



គួរបញ្ចាក់ផងដែរថា រឿងរ៉ាវនេះ  បានកើតឡើង នៅឯមាត់បឹង  Lanier ទីក្រុង Gainesvile
រដ្ឋ Georgia សហរដ្ឋអាមេរិក៕

ដោយ៖ នារី
ប្រភព៖ dailymail


Tags: unbelievable,  wedding in water,  USA