CamNews

បច្ចេកវិទ្យា 

បង្គន់ឆ្លាតវៃ ជួយបន្សុទ្ធខ្យល់អាក្រក់ ក្នុងបង្គន់ និងបន្ទប់ទឹក ដោយស្វ័យប្រវត្ត

ការបត់ជើងធំ ឬបត់ជើងតូច នៅក្នុងបន្ទប់ទឹករបស់អ្នកដទៃ មិនមែនជាប្រការស្រួលខ្លួនប៉ុន្មាន
នោះទេ ព្រោះថា វាមិនត្រឹមតែជាកន្លែងដែលលោក​អ្នក មិនធ្លាប់ប្រើប្រាស់ តែសម្លេងចម្លែកឬ
ក្លិនអាក្រក់បន្សល់ទុក ធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្មាស់ម្ចាស់ផ្ទះ។

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកជំនាញវ័យក្មេង បានរចនាបង្គន់ឆ្លាតវៃមួយប្រភេទ មាន
ឈ្មោះថា Fresh Air Plus។ ដូចទៅនឹងឈ្មោះរបស់វា បង្គន់នេះ នឹងនាំមកនូវខ្យល់បរិសុទ្ធល្អ
មិនបន្សល់ទុកនូវក្លិនស្អុយ បន្ទាប់ពីអ្នកបត់ជើងរួច។

Fresh Air Plus ត្រូវបានបំពាក់កង្ហារបន្សុទ្ធខ្យល់ស្វ័យប្រវត្តមួយ។ នៅពេលមានមនុស្សអង្គុយ
ពីលើបង្គន់នេះ ប្រព័ន្ធកង្ហារនឹងដំណើរការ ដើម្បីនាំយកក្លិនអាក្រក់ចេញពីបន្ទប់ទឹក និងបង្គន់
តាមរយៈបំពង់ទូយោមួយ។

ប៉ុន្ដែ ប្រព័ន្ធបន្សុទ្ធខ្យល់នេះ មិនអាចបន្សុទ្ធក្លិនអាក្រក់ នៅមុនពេលខ្យល់ត្រូវបានស្រូបចេញ
ទៅក្រៅ ដូច្នេះ ដើម្បីជៀសវាងការជះក្លិនអាក្រក់ទៅលើផ្ទះអ្នកជិតខាង អ្នកត្រូវតែរកទីតាំងល្អ
មួយសម្រាប់ “ទទួល" ខ្យល់អាក្រក់នេះ។

ទន្ទឹមនឹងនេះ បង្គន់ក៏ត្រូវបានរចនាដោយមានការបំពាក់ប្រព័ន្ធអំពូលភ្លើងពណ៌ រាងផ្កាយយ៉ាង
ប្លែកភ្នែកផងដែរ។ ចំនុចពិសេសមួយទៀត នោះគឺ នៅពេលអ្នកប្រើប្រាស់ងើបឈរគម្របបង្គន់
នឹងបិទដោយស្វ័យប្រវត្ត និងដោយថ្នមៗ មិនបង្កជាសម្លេង។

ប្រធានក្រុមរចនា លោក Adam ថ្លែងថា បច្ចុប្បន្ន គម្រោងនេះ កំពុងស្វែងរកប្រភពទុននៅលើ
ទំព័រ Kickstarter ដើម្បីផលិតចេញជារូបរាង នៅដាក់លក់ក្នុងទីផ្សារ។ គម្រោងរបស់ក្រុមលោក
Adam នឹងក្លាយជាផលិតផលដ៏អស្ចារ្យ ប្រសិន វាមានបំពាក់ប្រព័ន្ធបញ្ចេញកំដៅ ក្នុងខែរងា និង
ប្រព័ន្ធបញ្ចេញចំហាយត្រជាក់ ក្នុងខែក្ដៅ។


ប្រែសម្រួលដោយ តារា
ប្រភព ៖ Gizmag