គ្រឿងផ្សំ
-ជើងមាន់
-ស្លឹកខ្ទឹម
-ទឹកសាអ៊ីវ
-ខ្ទឹម
-ខ្ញី
-ម្ទេស
-cinnamon
-ល្ងលីង
-ស្ករ
-អំបិល។
វិធីធ្វើ
- ជើងមាន់យកទៅលាងស្អាត ចាក់ទឹកខ្មេះ និង អំបិលបន្ដិច រួចច្របាច់ ឱ្យចូលជាតិ។
- ម្ទេស(ច្រើនគ្រាប់) ខ្ទឹម និងខ្ញី ត្រូវចញ្ច្រាមឱ្យម៉ត់។Cinnamon ដំឱ្យសំប៉ែត។ស្លឹកខ្ទឹម
ហាន់តូចៗ
- ដាក់ជើងមាន់ ចូលក្នុងឆ្នាំ ស្រោសប្រហែល៧នាទី រួចដួសចេញ ស្រោចទឹកត្រជាក់
ទុកឱ្យស្ងួតទឹក។
- ឆាខ្ទឹម ជាមួយម្ទេស ល្ង និង cinnamon ឱ្យឡើងឈ្ងុយ ដោយប្រើប្រេងឆា បន្ដិច
ក្រោយមកដាក់ជើងមាន់ចូលឆាជាមួយគ្នា។
- ប្រើស្រា ស រួមជាមួយ ទឹកស៊ីអ៊ីវបន្ដិច ចាក់ចូលពីលើ រួចភ្លក់រសជាតិ ឱ្យត្រូវមាត់។
បន្ទាប់មកបន្ថយភ្លើងនិងឆាប្រមាណជា២០នាទី ពេលឃើញ រីងទឹកត្រូវចាក់ទឹកចូល
កុំឱ្យរីង។
- ចុងក្រោយ បង់ល្ងនិងស្លឹកខ្ទឹមពីលើ។
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian