CamNews

ជីវិត និងការងារ 

និសិស្សិតចិន ប្រជែងគ្នាកែសម្ផស្ស ដើម្បីរកការងារធ្វើ

មជ្ឈមណ្ឌលកែសម្ផស្សមួយនៅ Chongqing ប្រទេសចិន បានបញ្ចេញឈុតឆាកផ្សាយពាណិជ្ជកម្ម
“កែច្រមុះស្អាតដូចតួ Eiffel” ដើម្បីទាក់ទាញនិស្សិតស្រីដែលកំពុងចូលរួមប្រកួតប្រជែង ក្នុងការស្វែង
រកការងារធ្វើ នៅប្រទេសនេះ។


 
គ្រូពេទ្យ Wang (កណ្ដាល) កំពុងធ្វើការវះកាត់កែសម្ផស្ស នៅមន្ទីរពេទ្យមួយ ក្នុងក្រុង Chongqing
កាលពីខែសីហា។ (រូប ៖ AFP)


ដោយសារតែក្នុងមួយឆ្នាំៗ មាននិស្សិតរាប់លាននាក់បានបញ្ចប់ការសិក្សា ដូច្នេះ ប្រទេសចិនបាន
ងាកប្រកួតប្រជែងទាំងរូបសម្រស់ ដើម្បីរកបានការងារធ្វើ។ ពីមួយថ្ងៃទៅមួយថ្ងៃ មាននារីជាច្រើន
បានសម្រេចចិត្ដវះកាត់កែសម្ផស្ស ដូចជាធ្វើច្រមុះ  ធ្វើភ្នែក បូមខ្លាញ់ជាដើម   ដើម្បីទទួលបានអទិ
ភាពខ្ពស់ក្នុងពេលរកការងារ។

មូលហេតុដែលបណ្ដាលឱ្យមាននិស្សិតស្រីកាន់តែច្រើន ទៅកែសម្ផស្ស គឺដោយសារថា ក្រុមហ៊ុន
ចិន ដែលធ្វើការជ្រើសរើស គឺតែងតែទាមទារឱ្យបេក្ខភាព មានរូបសម្រស់ស្រស់ស្អាត។ ជាមួយនិង
និស្សិតប្រមាណជា ៧លាននាក់ បានចូលរួមរកការងារធ្វើជារៀងរាល់ឆ្នាំ បូករួមនិងកំណើនសេដ្ឋ
កិច្ចធ្លាក់ចុះ នាំឱ្យក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅប្រទេស​ចិន សុទ្ធតែវាយតម្លៃថា ឆ្នាំ ២០១៣ គឺជា
ឆ្នាំ “លំបាកបំផុត” សម្រាប់បុគ្គលិកការិយាល័យ។

ក្រុមគ្រូពេទ្យកែសម្ផស្សនៅចិន និយាយថា ចំនួននិស្សិតដែលមករកសេវាវះកាត់កែសម្ផស្សដើម្បី
បង្កើនឱកាសស្វែងរកការងារ បន្ទាប់ពីបានបញ្ចប់ការសិក្សា កាន់តែមានច្រើនឡើងៗ។ ចំណែក
ចំនួនប្រជាជនច្រើន ក៏ធ្វើឱ្យចិន ក្លាយជាទីផ្សារកែសម្ផស្សធំបំផុតទីបី ក្នុងពិភពលោក។

មជ្ឈមណ្ឌលកែសម្ផស្សរាប់សិបកន្លែង បានបិទផ្សាយឃោសនា យ៉ាងគគ្រិកគគ្រេង នៅក្នុងទីក្រុង
Chongqing ភាគនិរតីប្រទេសចិន។ ក្នុងចំណោមនោះ ការឃោសនា ផ្សាយ​ពាណិជ្ជ​កម្ម​របស់លោក
វេជ្ជបណ្ឌិត Wang Xuming ឱ្យដឹងថា “នឹងធ្វើឱ្យច្រមុះរបស់អ្នក មានរូបរាងកោងយ៉ាងស្រស់ស្អាត
និងប្រកបដោយសិល្បៈ ដូចតួ Eiffel” ។

លោកវេជ្ជបណ្ឌិត Wang Xuming ថ្លែងថា គាត់បានធ្វើការវះកាត់កែច្រមុះរាប់សិបករណី ជារៀង
រាល់ខែ ៖ “យើងមិនកែច្រមុះ ប៉ុន្ដែយើងបង្កើតវាឡើងវិញ”។

កែសម្ផស្ស ឬមួយជាការគ្មានការងារធ្វើ?


 
និស្សិតរាប់ពាន់នាក់ ប្រជ្រាតគ្នា ស្វែងរកការងារ នៅក្នុងពិព័រណ៍ការងារមួយ ក្នុងក្រុង Shenyang
នៃខែត្រ Liaoning ឆ្នាំ ២០១១ ។ រូប ៖ AFP


នៅក្នុងរយៈពេលមួយទសវត្សកន្លង បណ្ដាសកលវិទ្យាល័យនៅចិន បានពង្រីកសេវាកម្មរបស់ខ្លួន
ទៅគ្រប់កន្លែង ហើយចំនួននិស្សិតក៏បានកើនឡើងទ្វេដង ប៉ុន្ដែ ចំនួនការងារការិយាល័យ ក្នុងក្រុង
នៅតែដដែល ធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សារាប់ម៉ឺននាក់ មិនមានការងារធ្វើ។ លទ្ធផលនៃការស្រាវ
ជ្រាវមួយ បង្ហាញថា និស្សិតប្រមាណជា ១០% ដែលបានបញ្ចប់ការសិក្សា មិនអាចរកបានការងារ
ធ្វើ ហើយតួលេខនេះ គឺខ្ពស់ជាងទ្វេដង ធៀបនិងភាពគ្មានការងារនៅទូទាំងប្រទេស។

យោងតាមសមាគមន៍គ្រូពេទ្យកែសម្ផស្សអន្ដរជាតិ ប្រទេសចិន មានប្រជាជនទៅកែសម្ផស្សច្រើន
ជាងគេ លំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពីអាមេរិក និងប្រហ្ស៊ីល។ ថង់ប្រាក់របស់វណ្ណៈកណ្ដាល
នៅចិន បានជួយឱ្យវិស័យកែសម្ផស្សនៃប្រទេសនេះ កើនឡើង ៤០%  ជារៀងរាល់ឆ្នាំ នៅក្នុងបណ្ដា
ឆ្នាំចុងក្រោយនេះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖​

រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់

មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣

សេដ្ឋីចិន មានអាយុក្មេងជាងគេ នៅលើពិភលោក



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AFP


Tags: Female beauty cosmetic​ Chinese students jobs Nose