CamNews

ជីវិត និងការងារ 

រឿងរ៉ាវស្នេហាដ៏មានសុភមង្គល របស់អ្នកជម្ងឺ down មួយគូ នៅហូឡង់

Lizzie អាយុ ២៥ឆ្នាំ ជាជនជាតិហូឡង់ គឺជានារីអភ័ព្វម្នាក់ ដោយសារតែកើតមកមានជម្ងឺម្យ៉ាង
ដែលគេហៅថា down ។ បើទោះជាខួរក្បាល និងរាងកាយរបស់នាងមិនបានធម្មតាដូចអ្នកដទៃ
ប៉ុន្ដែនាងបានប្រឹងប្រែងសិក្សា ដើម្បីក្លាយជាមនុស្សដ៏មានប្រយោជន៍ម្នាក់ ដល់សង្គមជាតិ។

ក្នុងរយៈពេល ៤ឆ្នាំកន្លង Lizzie អាចរកប្រាក់ និងថែរក្សាខ្លួនឯងបាន ដោយបច្ចុប្បន្ន នាងធ្វើការ​ឱ្យផ្សារទំនើបមួយនៅក្នុងតំបន់ដែលនាងរស់នៅ។

សំណាងល្អ នៅពេលនេះ នាងហាក់ដូចមានសុភមង្គលជាងពេលណាទាំងអស់ នៅពេលដែល
នាងមានមិត្តប្រុសចិត្តល្អម្នាក់ ដែលតែងយកចិត្តទុកដាក់ និងនៅក្បែរនាងជានិច្ច។ ទោះជាមិត្ត
ប្រុសរបស់នាង ក៏មានជម្ងឺប្រហាក់ប្រហែលនឹងនាង ប៉ុន្ដែ សេចក្ដីស្នេហារបស់អ្នកទាំងពីរ នៅតែ
រ៉ូមេនទិច និងមានសុភមង្គល។ អ្នកទាំងពីរកំពុងគិតគូរដល់រឿងរៀបការ និងមានកូនជាមួយគ្នា
ក្នុងពេលឆាប់ៗខាងមុខ។

នៅក្នុងកម្រងរូបថតស្ដីអំពីជីវិតប្រចាំថ្ងៃរបស់ Lizzie និងមិត្តប្រុស ខាងក្រោមនេះ គឺជាអំណោយ
ដ៏មានតម្លៃដែល​អ្នក​យក​ព័ត៌មាន​ចង់ចែកជូនមនុស្សទូទៅ ជាមួយនិងសារ “ទោះអ្នកជានរណា អ្នក
នៅតែមានសិទ្ធិស្រឡាញ់ និងទទួលសុភមង្គល”។


 
Lizzie កំពុងមើលរូបថតមិត្តប្រុសរបស់ខ្លួន គឺលោក Ruben នៅក្នុងផ្ទះ នៅ Odijk ជាភូមិតូចមួយ
នៅក្បែរ Utrecht
 


អ្នកទាំងពីរតែងមានសុភមង្គល ជាមួយគ្នា ទោះក្នុងពេលធ្វើដំណើរ

 
ទោះជាមានជម្ងឺខួរក្បាល តែ Lize នៅតែអាចជួយខ្លួនឯងបាន ដោយធ្វើការនៅផ្សារទំនើប Jumbo
ក្នុងតំបន់ Odijk

 
Lize ត្រឡប់ពីធ្វើការ ដោយជិះកង់សំណព្វរបស់ខ្លួន

 
Lize និង Ruden បង្ហាញសេចក្ដីស្នេហានឹងគ្នា

 

 

 

អត្ថបទ​សំខាន់​ៗគួរចាប់​អារម្មណ៍ ៖

មហាសេដ្ឋីនី វ័យក្មេងបំផុត ប្រចាំអាមេរិក សម្រាប់ចុងឆ្នាំ ២០១៣

អង្គរក្សនារីចិននឹងធ្វើជាផ្ទាំងស៊ីប ការពារមនុស្សសំខាន់

លក់ខោអាវចាស់ៗ តាមគេហទំព័រ ក៏ជាមុខជំនួញធំ


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ SH/Xinhuanet


Tags: Life Down syndrome Lizzie