Jane Lauder ជនជាតិ Jewish ចៅស្រីរបស់ស្ថានិកក្រុមហ៊ុនគ្រឿងសម្អាង Estee Lauder (អាមេរិក)
ទើបបានក្លាយជាមហាសេដ្ឋីនី ជាមួយនិងទ្រព្យសម្បត្តិ ១,៤ពាន់លានដុល្លារ នៅពេលតម្លៃភាគហ៊ុន
របស់ក្រុមហ៊ុន បានកើនឡើងដល់ទៅ ២៣% ក្នុងឆ្នាំនេះ។
Jane Lauder ទើបបានក្លាយជាមហាសេដ្ឋីនី ជាមួយនិងទ្រព្យសម្បត្តិ ១,៤ពាន់លានដុល្លារ
យោងតាមគណកម្មការមូលបត្រអាមេរិក (SEC) បងប្អូនស្រី Aerin និង Jane Lauder ម្នាក់ៗមានជាង
១៧លានភាគហ៊ុន ក្នុងក្រុមហ៊ុន Estee Lauder ។ ទំព័រ Bloomberg ឱ្យដឹងថា តម្លៃសរុបនៃភាគហ៊ុន
ទាំងមូលរបស់ក្រុមហ៊ុន គឺ ប្រហែល ២,៦ពាន់លានដុល្លារ។ Jane Lauder ក៏ក្លាយជាមហាសេដ្ឋីនី
ដែលមានអាយុតិចជាងគេបង្អស់(៤០ឆ្នាំ) ប្រចាំអាមេរិក ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៣ ដោយមានទ្រព្យ
សម្បត្តិ ប្រមាណ ១,៤ពាន់លានដុល្លារ។
David Wu អ្នកវិភាគផ្នែកផលិតផលប្រណីត ប្រចាំក្រុមហ៊ុនប្រឹក្សា Telsey ឱ្យដឹងថា ៖ “ក្រុមហ៊ុន
Estee Lauder កំពុងបន្ដកាន់កាប់ចំណែកទីផ្សារក្នុងវិស័យគ្រឿងសម្អាងនៅទូទាំងពិភពលោក នៅ
ពេលដែលក្រុមអ្នកវិនិយោគ វាយតម្លៃខ្ពស់ចំពោះតម្លៃមូលបត្ររបស់ពួកគេ”។ តម្លៃមូលបត្រ Estee
Lauder បានកើនឡើង ២៣% ក្នុងឆ្នាំនេះ។ ចំណែកក្រុមហ៊ុនគ្រឿងសម្អាងផ្សេងៗ ក៏មានកំណើន
ក្នុងនោះ Revlon (អាមេរិក) ឡើង ៦៧% , L’Oreal (បារាំង) និង Beiersdorf (អាល្លឺម៉ង់) សុទ្ធតែកើន
១៩% ។
Estee Lauder បង្កើតក្រុមហ៊ុន កាលពីឆ្នាំ ១៩៤៦ ។ ដំបូងឡើយ លោកស្រីបង្កើតផលិតផលក្រែម
ថែរក្សាស្បែក នៅក្នុងផ្ទះ និងលក់ទៅឱ្យមជ្ឈមណ្ឌលថែរក្សាសម្រស់ នៅក្រុង New York ។ មិនយូរ
ប៉ុន្មាន Estee Lauder ក្លាយជាក្រុមហ៊ុនមួយដែលមានជោគជ័យធំធេងបំផុតក្នុងពិភពលោក និង
បានដាក់លក់មូលបត្រ ក្នុងឆ្នាំ ១៩៩៥។ លោកស្រីបានស្លាប់ កាលពីឆ្នាំ ២០០៤ ក្នុងវ័យ ៩៧ឆ្នាំ។
Aerin (ឆ្វេង) បងស្រីរបស់ Jane Laude ក៏ក្លាយជាមហាសេដ្ឋីនី (រូប ៖ Business of
Fashion)
បច្ចុប្បន្ន សមាជិករបស់ត្រកូល Lauder នៅតែបន្ដកាន់កាប់សិទ្ធិបោះឆ្នោតរបស់ក្រុមហ៊ុន ដល់ទៅ
៨៥% ។ ក្រុមហ៊ុន Estee Lauder រកបានប្រាក់ចំណូល ១០,២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៣ ដោយ
កំពុងរកស៊ីនៅក្នុងប្រទេសចំនួន ១៥០ ជាមួយនិងយីហោជាច្រើន ដូចជា Aveda, Clinique និង Bobbi
Brown ។ល។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
លក់ខោអាវចាស់ៗ តាមគេហទំព័រ ក៏ជាមុខជំនួញធំ
បារាំងចូលចិត្តសម្រាក ចិនចូលចិត្តធ្វើការ
ពីនារីរត់តុ ក្លាយជាអគ្គនាយិការក្រុមហ៊ុន ដែលមានចំណូលពាន់លានដុល្លារ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CB/ Forbes