ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនភាពយន្ត Sony Pictures បានសម្រេចលុបចោល គម្រោងផែនការ ថ្ងៃទី ២៥ ខាងមុខនេះក្នុងការចាប់បញ្ជាំងផ្សាយ ជាផ្លូវការ នូវខ្សែភាពយន្តថ្មី The Interviews ពោលករណី លុបចោលប្រការនេះ អាចធ្វើទៅបាន បន្ទាប់ពី បណ្តារោងភាពយន្តធំៗ និង ទំនើប សម្រេចចិត្តមិន ទទួលយកក្នុងការចាក់បញ្ជាំង ។
ប្រភពពីទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី អោយដឹងថា ខ្សែភាពយន្តថ្មីមួយនេះ គឺ និយាយពីផែនការ ប្រឌិតមួយក្នុងការសម្លាប់មេដឹកនាំ ប្រទេស កូរ៉េខាងជើង លោក Kim Jong-un ។ ក្រុម Hacker បាន ធ្វើការវាយប្រហារ ក្រុមហ៊ុន Sony រួចទៅហើយ កាលពីពេលកន្លងទៅ ខណៈធ្វើ សេចក្តីប្រកាសព្រ មានបន្តដល់សាធារណៈជន អោយនៅអោយឆ្ងាយពីបណ្តារោងភាពយន្តណា ដែល ចាក់បញ្ជាំងខ្សែ ភាពយន្តថ្មីមួយនេះ The Interviews ។
មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា the New York premiere នៃខ្សែភាពយន្ត The Interview ត្រូវបានលុបចោលដូចគ្នាដែរ ខណៈមានការ គូស បញ្ជាក់ ពីក្រុមហ៊ុន Sony អោយដឹងថា ពួកគេយល់ពីការសម្រេចចិត្ត ដៃគូរបស់ខ្លួន ។ ទោះ បី ជា យ៉ាងណាក៏ដោយចុះ សេចក្តីថ្លែងការណ៍មួយបានលើកឡើងអោយដឹងថា ៖ "គួរ អោយ សោកស្តាយជាទីបំផុត ត្រង់ប្រការ នេះពីព្រោះថា សកម្មភាពគ្រប់បែបយ៉ាង ត្រូវបានធ្វើឡើងអោយខានតែបាន ក្នុងការការពារមិនអោយ មានការចែករំលែកខ្សែភាពយន្តមួយនេះ ។ ទាក់ទិនទៅនឹងការ សម្រេច ចិត្តថ្មីថ្មោង ពីសំណាក់ក្រុម អតិថិជន ក្នុងការមិនចាក់បញ្ជាំងភាពយន្ត The Interview ពួកយើងពិត ជាបានយល់ នូវតម្រូវការពួក គេ តួយ៉ាងយើងខ្ញុំបានសម្រេចចិត្ត គម្រោងផែនការ ក្នុងការចេញផ្សាយ នៅថ្ងៃទី ២៥ ធ្នូ ខាងមុខនេះ ជាការពិត ពួកយើងគោរព និងយល់ ពីការសម្រេចចិត្ត ពីសំណាក់ដៃគូ របស់យើង ជាក់ស្តែងណាស់ ប្រការ នេះសរបញ្ជាក់អោយឃើញពីចំណាប់អារម្មណ៍ខ្លាំង ទៅលើសុវត្ថិភាពបុគ្គលិក រោងភាពយន្ត និងអ្នក ចូលទស្សនា ។ "
Sony បន្តអោយដឹងថា ៖ ជាការពិត ពួកយើងឈរលើមូលដ្ឋានគ្រឹះ នៃគំនិត ផលិតករភាពយន្តរបស់ ក្រុមហ៊ុនយើងខ្ញុំ ទាក់ទិនទៅនឹងសិទ្ធសេរីភាព ក្នុងការបញ្ជេញមតិ ក្នុងនោះ ពួកយើងពិតជាខកចិត្ត ជាខ្លាំង ក្រោយពីផលិតបាន នូវផលិតផលសម្រេចមួយនេះ ៕
- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត ទំនើបៗ
- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ
ប្រែសម្រួល ៖កុសល
ប្រភព ៖ ប៊ីប៊ីស៊ី