កាលពីខែមុន យើងបានដឹងពីរបាយការណ៍មួយ ដែលអះអាងថា ក្រុមហ៊ុន Samsung នឹងចេញលក់ Galaxy Note 10 នៅថ្ងៃទី ៧ ខែសីហានេះ ។ មែនហើយ របាយការណ៍នេះ ប្រែក្លាយជាការពិតឥតក្លែងបន្លំទេឥឡូវនេះ ព្រោះតែ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ សម្រាប់ការប្រកាសចេញលក់នូវអំបូរ Galaxy Note ប្រចាំឆ្នាំ ២០១៩ របស់ខ្លួនហើយ ក្នុងតម្លៃ 1150 អឺរ៉ូ។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ខ្លួននឹងចេញលក់ទូរសព្ទម៉ូដែលថ្មីនេះ នៅព្រឹត្ដិការណ៍បកកេះរបស់ម៉ូដែល Galaxy (Galaxy Unpacked) នាក្រុងញូវយ៉ក នៅថ្ងៃទី ៧ សីហាខាងមុខនេះ។ ក្រុមហ៊ុននេះ ពុំបាននិយាយឱ្យច្បាស់ថា ខ្លួននឹងប្រកាសចេញលក់នូវទូរសព្ទម៉ូដែលអ្វីនោះទេ នៅព្រឹត្ដិការណ៍នោះ ប៉ុន្ដែក្រុមហ៊ុននេះ បានចែករំលែកឃ្លីបវីដេអូមួយ ដែលបង្ហាញពីប៊ិច S Pen និងកាម៉េរ៉ាទោល ដែលអាចបញ្ជាក់យ៉ាងប្រាកដថាទូរសព្ទម៉ូដែល Galaxy Note 10 នឹងជាផលិតផលចម្បង ដែលត្រូវបង្ហាញ ។
គេនិយាយថា ក្រុមហ៊ុន Samsung នឹងចេញលក់នៅលើទីផ្សារនូវសេរី Galaxy Note ចំនូន ៣ ម៉ូដែលនៅឆ្នាំនេះរួមមាន Vanilla Note 10, Note 10+ និងប្រភេទប្រើបណ្ដាញ 5G។ ការរចនារបស់របស់ម៉ូដែល Note 10 និង Note 10+ នឹងមានលក្ខណៈស្រដៀងគ្នា ដោយ Note+ មានអេក្រង់ធំជាងបន្ដិច និងបន្ថែមកាម៉េរ៉ាមួយគ្រាប់ទៀត នៅខាងក្រោយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ gsmarena