(រុស្ស៊ី)៖ បុរសវ័យ២៧ឆ្នាំម្នាក់ រស់នៅទឹកដីរុស្ស៊ី បានសម្រេចចិត្តធ្វើអត្តឃាត បន្ទាប់ពីមិនអាចសងប្រាក់បំណុល ព្រមទាំងចាញ់អស់ប្រាក់យ៉ាងច្រើន ក្រោយពីបារាំងចាញ់ព័រទុយហ្គាល់ នៅក្នុងការប្រកួតបាល់ទាត់ អឺរ៉ូ ឆ្នាំ២០១៦នេះ។
បុរសរងគ្រោះឈ្មោះ Fidel Nikitin បានដាក់លុយ ប្រមាណ៣០៤០ដុល្លារភ្នាល់ថា បារាំងនឹងឈ្នះការប្រកួត ជាមួយព័រទុយហ្គាល់ ប៉ុន្តែទីបំផុតបារាំង ជាអ្នកចាញ់ធ្វើឲ្យ Nikitin ខូចចិត្តអស់លុយពីខ្លួនរលីង ទើបសម្រេចចិត្តរត់ចូលរថភ្លើង ដែលកំពុងតែបើកកាត់ផ្លូវសម្លាប់ខ្លួន តែម្តង។
Nikitin បានសរសេរសារមួយ លើបណ្តាញសង្គម ដែលមានន័យហាក់ដូចជាពាក្យលាគ្នាផងដែរ តែមិនមានអ្នកចាប់អារម្មណ៍ ទម្រាំនឹងដឹងហួសពេលទៅហើយ។ ក្រុមគ្រួសារ Nikitin និយាយថា បុរសរងគ្រោះថ្មីៗនេះ បានខ្ចីប្រាក់គេជាច្រើន តែដោយគ្មានប្រាក់សងទៅវិញ ទើបគេសម្រេចភ្នាល់បាល់តែមិនសំណាង គេក៏ចាញ់ទៀត ទើបគិតខ្លីធ្វើអត្តឃាត៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង