CamNews

កីឡាអន្តរជាតិ 

អង់គ្លេស បន្ត​ភាព​ខ្លាំង​ដោយ​ឈ្នះ​តួក​គី ២-១ មុន​ចាប់​ផ្តើម Euro 2016 (Video Inside)

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បានបន្តលេងមិនចាញ់ក្រុមជម្រើសជាតិតួកគី ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ​យប់​មិញ​នេះ ខណៈ​នៅ​សល់​តែ​១៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅប្រទេស បារាំងចាប់ផ្តើម ។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធជើងថ្មី Harry Kane មកពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur និង Jamie Vardy របស់ក្លឹបកញ្ជ្រោង Leicester City រកបានម្នាក់១គ្រាប់ជួយឲ្យម្ចាស់ផ្ទះអង់គ្លេសឈ្នះក្រុម ភ្ញៀវ តួកគី ២-១ នៅនាទីទី៣ និងនាទីទី៨៣ ជាមួយនឹងការបរាជ័យ១គ្រាប់ផងដែរពីការស៊ុតបាល់ប៉េណាល់ទីអត់ចូល ពីសំណាក់កីឡាករ Harry Kane នៅនាទីទី៧២នោះ ។

តែយ៉ាងណាក៏ដោយ សម្រាប់ក្រុមដែលត្រៀមលេងនៅ Euro 2016 តួកគី បានរកបាន១គ្រាប់ត្រឡប់ទៅផ្ទះវិញផងដែរ រកបានដោយកីឡាករ Hakan Calhanoglu ទម្លុះសំណាញ់ទីកីឡាករ Joe Hart នៅនាទីទី១៤ នៅពីមុខអ្នកទស្សនា ផ្ទាល់ចំនួន ៤៤៨៦៦នាក់នៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ។

នេះជាជ័យជំនះលើកទី១៤ សម្រាប់ក្រុមតោ៣ជម្រើសជាតិអង់គ្លេស ក្រោយបញ្ចប់យុទ្ធនាការ World Cup 2014 នៅប្រទេសប្រេស៊ីល ទាំងលេងក្នុងវគ្គជម្រុះ Euro 2016 និងក្នុងមិត្តភាពនានា ដោយទើបតែចាញ់ហូឡង់ ២-១ ក្នុង​មិត្ត​ភាព​តែ​ប៉ុណ្ណោះ ហើយ​ជា​ក្រុម​ដែល​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​រៀង​ទី​១០​ក្នុង FIFA Ranking គ្រាដែល តួកគី ឈរនៅចំណាត់ថ្នាក់លេខទី១៣ ។

១ប្រកួតក្នុងមិត្តភាពយប់មិញនេះដែរ ក្រុមជម្រើសជាតិអាមេរិក ក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះ Puerto Rico ៣-១ ផងដែរ ៕




ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016