(បរទេស)៖ Kim Kardashian តារាស្រីល្បីខាងសិចស៊ី បញ្ចេញសម្តីយ៉ាងច្បាស់លាស់ថា នាងពេញចិត្តការថតរូបខ្លួនឯង បែបអាក្រាតកាយខ្លាំងណាស់ ហើយនាងនឹងធ្វើបែបនេះ រហូតដល់វិនាទីចុងក្រោយ។ Kim Kardashian ជាតារាស្រី ដែលទទួលបានប្រជាប្រិយភាពខ្លាំង តាមប្រព័ន្ធអ៉ីនធឺណេត ហើយនាងក៏ទទួលបានពានរង្វាន់ Webby ឆ្នាំ២០១៦នេះដែរ ។
ទោះបីឈានចូលវ័យ៣៥ឆ្នាំទៅហើយក្ដី ប៉ុន្តែ Kim Kardashian នៅតែបង្ហាញភាព សិចស៊ីរបស់ខ្លួន តាមរយៈរូបភាពអាក្រាតកាយ ដែលនាងចូលចិត្តថត ជាលក្ខណៈ selfie ហើយបង្ហោះតាមបណ្តាញសង្គម ធ្វើឲ្យនាងលេចធ្លោខ្លាំង ព្រោះត្រូវបានគេចាត់ទុកជាតារាស្រី បំបែកភាពល្បី បានតាមអនឡាញ ហើយតារាស្រីរូបនេះ អះអាងយ៉ាងច្បាស់ថា នាងនឹងថតអាក្រាតកាយ បែបសែលហ្វីនេះ រហូតដល់ថ្ងៃស្លាប់ទៀតផង ។ ពិតជាការតាំងចិត្ត មិនធម្មតាមែន។
នាងKim Kardashian មានស្វាមីរួចទៅហើយ ដោយពួកគេមានកូនពីរនាក់ ស្រីមួយប្រុសមួយ ដែលកូនស្រីច្បងអាយុ២ឆ្នាំ និងកូនប្រុសពៅអាយុទើបតែបាន៥ខែប៉ុណ្ណោះ តែស្វាមីតារាស្រីរូបនេះ មានតែគាំទ្រភរិយាថតរូបអាក្រាត តាមចំណូលចិត្តនាងទៀតផង ដោយគេគ្មានបញ្ហាអ្វីឡើយ៕
http://images.lollipop.sg/files/article/images/gallery/getImgIntranet%20(1)_63.jpg
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង