CamNews

តារា 

គ្រូ​ពេទ្យ​ព្រ​មាន ខណៈ​នាង Kim Kardashian ព្រលយ​ពាក្យ​ចង់​បាន​កូន​ម្នាក់​ទៀត

(អាមេរិក)៖ តារាទូរទស្សន៍អាមេរិកដ៏ល្បីម្នាក់ គឺនាង Kim Kardashian ​ដែលកន្លងមក​បានជួប​គ្រោះអាក្រក់ ក្នុងជីវិតធ្វើឲ្យនាងបាត់មុខ​ មួយរយៈទៅ​ហើយ ឥឡូវតារាស្រីរូបនេះ បានបង្ហាញខ្លួនជាថ្មី ក្រោយពីត្រូវក្រុមចោរប្លន់កក្រើកក្រុង ប៉ារីស តែអ្វីៗហាក់ដូចរសាត់ឆ្ងាយ ពីអារម្មណ៍នាងខ្លះទៅហើយទើបពេលនេះ Kim Kardashian ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាថ្មីពេលដែលឮថា នាងកំពុងចង់បានកូនទីបីម្នាក់ទៀត ខណៈឈានចូលដល់វ័យ​ជិត៤០ឆ្នាំទៅហើយ។

គ្រូពេទ្យបានព្រមានថា Kim Kardashian ​ពិបាកនឹងមានកូនជាថ្មីណាស់ ព្រោះនាងធ្លាប់វះកាត់ ពីអតីតកាលដ៏លំបាក ហើយប្រសិនបើនៅតែជំនះ ចង់បានកូន ដោយខ្លួនឯងទៀតនោះ នាងអាចរងផលអាក្រក់ ឬគ្រោះថ្នាក់ដល់ជីវិត។

វិធីមួយទៀត​ដែល Kim អាចមានកូនទីបីបាន គឺការឲ្យគេពពោះជំនួស តែយ៉ាងណាក៏ដោយតារាស្រីម្នាក់នេះ ហាក់ស្ទាក់ស្ទើរ ព្រោះនាងចង់មានកូន​ដោយខ្លួនឯង។ ថ្ងៃមួយ Kim បានសាកសួរស្ត្រីម្នាក់ ដែលធ្លាប់ទទួលការពពោះ ដើម្បីមានកូនភ្លោះឲ្យនាង តែអ្វីដែលជាបញ្ហាធំនោះ គឺនាងខ្លាចថា ខ្លួននឹងស្រឡាញ់ក្មេងនោះ ដូចកូនបង្កើតខ្លួនឯង​ដែរទេ? ទោះបីយ៉ាងណា ក៏តារាស្រីវ័យ៣៥ឆ្នាំរូបនេះ កំំពុងពិភាក្សារឿងចង់បានកូនទីបី ជាមួយក្រុមគ្រួសារផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Kardashian