CamNews

យល់ដឹង 

អាថ៌កំបាំង នៃការជ្រើសរើសខោខូវប៊យ ឱ្យសាកសមនឹងដងខ្លួន

ខោ ខូវប៊យ ជាប្រភេទ ខោមួយ ដ៏ពេញនិយម និង ទាន់សម័យបំផុត សំរាប់មិត្តស្រី្ត នាពេល
បច្ចុប្បន្ននេះ។ ប៉ុន្តែ  អ្វីដែលសំខាន់នោះ តើអ្នកដឹងពីរបៀប នៃជ្រើសរើស ខោខូវប៊យ ដែល
សាកសម នឹងដងខ្លួន របស់អ្នកដែរ ឬ  ទេ?ខាងក្រោម នេះ វិធី មួយចំនួន ដែលអ្នកគួរដឹង៖

១/ មនុស្សស្រី (ជើងខ្លី)

ភាគច្រើន មនុស្សស្រី មានជើងខ្លី  គឺស្ថិតនៅក្នុងតំបន់ អាស៊ី។ ជើងខ្លី  ធ្វើឱ្យមានភាពខ្មាស់
អៀន នៅពេលដែលអ្នកស្លៀក ខោខូវប៊យ សំពត់ និង ខោខ្លី   នៅពីលើចង្កេះ។ ប៉ុន្តែ  វាមិន
មានអ្វី គួរឱ្យបារម្ភទៀត ព្រោះ បច្ចុប្បន្ន  អ្នករចនាម៉ូដ  បានរចនាម៉ូដ  ខោខូវប៊យ រឹបដ៏ទាន់
សម័យ  មានជើង  តូចចង្អៀត  នៅពេលដែលអ្នកស្លៀក  នឹងធ្វើ​ឱ្យជើងរបស់អ្នក មើលទៅ
វែង និង មានរាងខ្ពស់ ដូចជា ស្រ្តីដ៏ទៃ ដែរ។

២/ មនុស្សស្រី (ជើងតូច)


អាចជ្រើសរើស បាននូវខោខូវប៊យ ដែលមានរាងតូចរឹប  ប៉ុន្តែ  កុំឱ្យរឹបខ្លាំងពេក  ដែលអាច
ធ្វើឱ្យអ្នក ពិបាកក្នុងការធ្វើដំណើរ។ ការស្លៀកខោខូវប៊យរឹបល្មម  នឹងជួយអ្នក  ឱ្យមានរាង
ស្រស់ស្អាត និង សាកសម ជាទីបំផុត ជាមួយនឹងដងខ្លួន របស់អ្នក។

៣/ មនុស្សស្រី (ត្រគាកធំ)


ចំពោះស្រ្តី ដែលមានត្រគាកធំ  ចំលើយដ៏សាមញ្ញបំផុតនោះ គឺ  អ្នកត្រូវជ្រើសរើស  នូវខោ
ខូវប៊យ ណា ដែលមានជើងខាងក្រោមធំ និង ចង្កេះតូច ងាយស្រួលសំរាប់អ្នក ស្លៀក  និង
ធ្វើឱ្យអ្នក មានរាងស្អាត ធម្មតា។

៤/ មនុស្សស្រី (ធាត់)

ស្រ្តី ដែលមានរាងធាត់ គួរជ្រើសរើស នូវប្រភេទខោខូវប៊យ ដែលមានពណ៌ស្រាល ទន់ និង
យឺត ប៉ុន្តែ កុំឱ្យធំខ្លាំងពេក។ ខោខូវប៊យ ប្រភេទនេះ អាចជួយអ្នក  ស្លៀក  ឱ្យមើលទៅ មិន
មានភាពធាត់ ខ្លាំងពេក ហើយ វាសាកសម ជាមួយនឹង ដងខ្លួនរបស់អ្នក៕

ដោយ៖ វណ្ណៈ
ប្រភព៖ zng


Tags: Lifestyle,  Choose jeans secret concealer