Samsung ទើបតែធ្វើការបង្ហាញណែនាំជាផ្លូវការ នូវស្មាតហ្វូន Galaxy J Max នៅឯប្រទេសឥណ្ឌាជាមួយនឹងអេក្រង់យ៉ាងធម ឡើងដល់ ៧អ៊ីន ប៉ុន្តែគួរឲ្យស្តាយ វាមានលក្ខណៈសម្បត្តិ ក៏ដូចរីសូលុយហ្សិនអេក្រង់រាងទាបបន្តិច។
ស្មាតហ្វូនមានបំពាក់នូវប្រព័ន្ធ 4G អាចប្រើបានស៊ីមពីរ Feature Ultra Data Saving, S Bike ថាមពលថ្ម 4000 mAh និងមានតម្លៃលក់ប្រហែលខ្ទង់ ២០០ដុល្លារ។ ជាពិសេសអ្នកទិកនឹងទទួលបានកាស Bluetooth មួយដើម្បីសន្ទនាទូរស័ព្ទ ព្រោះថាអេក្រង់ទំហំ ៧អ៊ីន វាមិនសូវស្រួលក្នុងការលើកយកមកធ្វើការសន្ទនា ជិតត្រចៀក ញឹកញាប់បាននោះទេ។
លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy J Max:
ប្រែសម្រួល៖ មង្គល