CamNews

រថយន្ត 

ប្រធានផ្នែកច្នៃម៉ូតរថយន្ដ ក្រុមហ៊ុន Volkswagen សម្រេចចិត្ដចូលនិវត្ដ

យានយន្ដ៖ ក្រុមហ៊ុនមេផលិតរថយន្ដដ៏ធំបំផុតប្រចាំប្រទេសអាល្លឺម៉ង់ Volkswagen បានប្រកាសជាផ្លូវការពីដំណឹង លោក Walter Maria de Silva ដែលជាប្រធានផ្នែកច្នៃម៉ូតរថយន្ដ សម្រេចចូលនិវត្ដ ពីអាជីព ។ 

លោក Walter Maria de Silva ដែលមានតំណែងជាប្រធានគ្រប់គ្រងផ្នែក ការច្នៃម៉ូតរថយន្ដ​របស់ក្រុមហ៊ុន  Volkswagen នោះ បានសម្រេចចុះចេញពីតំណែងក្នុងគោលបំណងចូលនិវត្ដ ដោយបន្សល់ទុកនូវស្នារដៃយ៉ាងជាទីគប្បចិត្ដដល់ក្រុមហ៊ុនរយៈពេល ដល់ទៅ ៩ឆ្នាំ។ កន្លងមកគាត់គឺជាប្រធានច្នៃម៉ូតក្នុងក្រុមហ៊ុន Fiat និង Alfa Romeo របស់ប្រទេសអ៊ីតាលី ហើយឆ្នាំបន្ទាប់ក៏សម្រេចចិត្ដមកអង្គុយក្នុងកៅអី ក្រុម Volkswagen វិញម្ដង។​

ស្នាដៃកន្លងមកដែលគាត់បានបន្សល់មានដូចជា ទម្រង់រូបរាង Audi R8 ជំនាន់ទី២ Audi TT ទម្រង់រូបរាងគំរូម៉ូដែល Lamborghini Egoista, Alfa Romeo’s 156 -147 និងម៉ូដែលផ្សេងៗជាច្រើនទៀត។ 

លោក Matthias Muller ប្រធានថ្មីរបស់ក្រុមហ៊ុន Volkswagen បានថ្លែងកោតសរសើរចំពោះស្នាដៃរបស់ គាត់ ដោយថ្លែងថា » ជាការពិតណាស់ថា លោក Walter Maria de Silva គឺជាបុគ្គលម្នាក់ដែលមានគំនិត​ច្នៃប្រិឌិតខ្ពស់ និងមានសិល្បៈនៃការគ្រប់គ្រង ការងាបានល្អផងដែរ ។ អម្រងនៃការច្នៃម៉ូតរបស់គាត់កន្លងមក ពិតជាប្លែក និងគួរជាទីចាប់អាម្មណ៍។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Volkswagen Walter Maria de Silva