CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាលថៃ និង Alibaba របស់សេដ្ឋី Jack Ma ចុះហត្ថលេខាការ ព្រមព្រៀង....

(ប៉េកាំង)៖ ប្រតិភូរាជរដ្ឋាភិបាលថៃមួយក្រុម ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak នៅថ្ងៃទី០៨ ខែធ្នូនេះ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច ទៅកាន់ក្រុមហ៊ុន Alibaba Group ដែលស្ថិតនៅទីក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រសួងពាណិជ្ជកម្មថៃ និងក្រុមហ៊ុន Alibaba ក៏បានរៀបចំពិធីចុះហត្ថលេខាមួយនៅទីនោះទៅលើកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើន។

សូមជម្រាបថា ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអ៊ីនធើណេត (E-commerce) ​ធំជាងគេបំផុត នៅក្នុងប្រទេសចិន ដែលត្រូវបានបង្កើត ឡើងដោយ លោកមហាសេដ្ឋី Jack Ma នៅក្នុងឆ្នាំ១៩៩៩៕




ប្រភព ៖ ស៊ិនហួរ


Tags: Thailand PokemonGo Int news Hot news Alibaba