CamNews

យល់ដឹង 

តម្រេកផ្លូវភេទ និងសុខភាព

តើលោកអ្នកដឹងទេថា ការរួមភេទជាប្រចាំមានគុណប្រយោជន៍ច្រើន ចំពោះសុខភាព ធ្វើឱ្យយើងមានសម្រស់ក្មេង ជាងវ័យនិងមាន អាយុវែង? ម្យ៉ាងទៀត ការឈានដល់ចំណុចកំពូលជួយពង្រឹងរាងកាយមនុស្សយើងឱ្យរឹងមាំ និង ធ្វើឱ្យយើងមានអារម្មណ៍ពេញចិត្ដ និងរីករាយ។ គុណប្រយោជន៍នេះមិនមែនជាពាក្យសម្ដីនិយាយខ្សឹបខ្សៀវចចាម រាមនោះទេ ប៉ុន្ដែវាជាការពិត ត្រូវបានបញ្ជាក់ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ តាមរយៈការសិក្សាស្រាវជ្រាវរបស់ពួកគេ។

ខាងក្រោមជាហេតុផល បញ្ជាក់ពីគុណប្រយោជន៍សុខភាពនៃការរួមភេទ និងការឈានដល់ចំណុចកំពូល៖ គុណប្រយោជន៍ថ្នាំបំបាត់ ការឈឺចាប់ និងប្រឆាំងរោគព្រួយចិត្ដបែបធម្មជាតិ៖ វាត្រូវបានអ្នកជំនាញលើកឡើងថា អំឡុងពេលរួមភេទរាងកាយរបស់មនុស្សយើង បញ្ចេញនូវអ័កម៉ូន Endorphins ដែលជាអ័កម៉ូនមួយប្រភេទ ធ្វើឱ្យអារម្មណ៍រីករាយ។ អ័កម៉ូន Endorphins ដើរតួជាភ្នាក់ងារបំបាត់ការ ឈឺចាប់បែបធម្មជាតិ ហើយទទួលបានពាក្យកោតសរសើរសម្រាប់ ប្រសិទ្ធភាពកាត់បន្ថយការឈឺចាប់របស់វា មិនតែប៉ុណ្ណោះ អ័កម៉ូន Endorphins បញ្ចេញអំឡុងពេលរួមភេទធ្វើឱ្យយើងមានសេចក្ដីសុខ និងកាត់បន្ថយអារម្មណ៍ក្រវល់ក្រវាយ។

ជួយឱ្យធូរស្រាលបញ្ហាពេលមករដូវ៖ សាច់ដុំត្រូវបានកន្រ្ដាក់អំឡុងពេលឈានដល់ចំណុចកំពូល ជួយកាត់បន្ថយការមកលោហិតរដូវ មុនកំណត់ និងវិបត្ដិឈឺចាប់ពេលមករដូវ ហើយអ្នកជំនាញបានមានប្រសាសន៍ថា ការរួមភេទអាចការពារប្រឆាំង ការជ្រាបទឹកមូត្រ បង្កដោយភាពតានតឹង។

លើកកម្ពស់ចរន្ដឈាម និងមុខងារបេះដូង៖ សកម្មភាពរាងកាយអំឡុងពេលរួមភេទបង្កើនចរន្ដឈាម និងសម្រួលដល់មុខងារបេះដូង ឱ្យដំណើរការបានប្រសើរ។ ម្យ៉ាងទៀត ការរួមភេទជួយគ្រប់គ្រងដំណេកយើងឱ្យប្រសើរ ជាហេតុធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងសម្រាកសម្រាន្ដ។

ធ្វើឱ្យស្បែកក្មេងជាងវ័យ៖ ការរួមភេទលើកកម្ពស់ការផលិតចេញអ័កម៉ូន ដែលជួយការពារស្បែកពីសភាពស្ងួត និងធ្វើឱ្យស្បែកប្រែជា ទន់ភ្លន់ ហេតុដូច្នេះ ការរួមភេទជាប្រចាំនឹងធ្វើឱ្យអ្នកមានសម្រស់ក្មេងជាងវ័យ។

ជួយពង្រឹងប្រព័ន្ធស៊ាំនឹងជំងឺ៖ ការរួមភេទពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើង ប្រឆាំងនឹងជំងឺគ្រុនផ្ដាសាយ និងជំងឺគ្រុនក្ដៅ។ ប្រសិនបើអ្នកមិនចង់ផ្ដាសាយ និងកណ្ដាស់ ចូរប្រលោមការរួមភេទជាមួយដៃគូរបស់អ្នក ដើម្បីការពាររាងកាយអ្នកពីអាការៈនេះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips