CamNews

សុខភាព 

ប្រសើរជាង ចេក ផ្លែឈី ៣ប្រភេទ ជួយ​កាត់​បន្ថយ​អាការៈ​ឈឺក្រពះ បានយ៉ាងល្អ

ជំងឺក្រពះ និងពោះវៀន ដូចជា អាការៈហើមពោះ រាគរុះ អាស៊ីដក្នុងក្រពះ និងអាការៈរមូលក្រពះ តែងកើតមានចំពោះស្រ្ដី ក្នុងអត្រា ៦ដង ច្រើនជាងបុរស។ ចូរកាត់បន្ថយអាការៈឈឺក្រពះ ដោយការកាត់បបន្ថយប្រភេទអាហារ ដែលបណ្ដាលឱ្យមានប្រតិកម្ម មិនគាប់ចិត្ដដូច្នេះ។ ប្រសិនបើអាការៈខាងលើកើតឡើង ចូរអ្នកព្យាយាមធ្វើឱ្យបានធូរស្រាល ដោយការទទួលទានប្រភេទអាហារ ដូចខាងក្រោមនេះ៖

– ផ្លែប៉ោម

ផ្លែប៉ោមមិនត្រឹមតែសម្បូរជាតិសរសៃ Fiber ងាយរលាយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសម្បូរដោយសារធាតុ Pectin និងអង់ហ្ស៊ីមដទៃទៀត ដែលជួយកិនកម្ទេចអាហារ និងបញ្ចេញចោលនូវកាកសំណល់អាហារ បង្កអាការៈក្ដៅក្រហាយក្នុងក្រពះ។ ប្រសិនបើអ្នកមានអាការៈ ក្ដៅក្រហល់ក្រហាយក្នុងក្រពះ ចូរទទួលទានផ្លែប៉ោមដុត មិនត្រូវទទួលទានទាំងឆៅនោះទេ។

– ផ្លែល្ហុងទុំ

ផ្លែល្ហុងមានផ្ទុកនូវសារធាតុ papain ដែលជាអង់ហ្ស៊ីមរំលាយអាហារ បែបធម្មជាតិមួយប្រភេទ ជួយកិនកម្ទេចប្រភេទអាហារ ដែលអាចបណ្ដាលឱ្យមានអាការៈរលាកក្នុងក្រពះ ហើយផ្លែល្ហុងនេះទៀតសោតត្រូវបានចាស់ទុំ សម័យបុរាណប្រើប្រាស់ ដើម្បីព្យាបាលជំងឺដំបៅក្រពះ ជំងឺឈឺក្រពះ អាការៈច្អុលចុងដង្ហើម និងជំងឺរាគ ។

– ផ្លែប៊ឺ

ផ្លែប៊ឺសម្បូរដោយសារធាតុប៉ូតាស្យូម ជាតិសរសៃ Fiber និងជាតិប្រេង មិនបង្កបញ្ហាដល់ក្រពះ ហើយសារធាតុទាំងអស់នេះ  មានប្រសិទ្ធភាពសម្រួល ដល់ការរំលាយអាហារ និងកាត់បន្ថយអាការៈឈឺក្រពះ។ ចូរសាកល្បងដាក់វាពីរបីចំណិត ទៅក្នុងនំសាំងវិចរបស់អ្នក ដើម្បីទទួលទាន ជំនួសឱ្យការទទួលទានវាតែមួយមុខ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips