(ប៉េកាំង)៖ អតីតអនុរដ្ឋមន្ត្រីសន្ដិសុខ សាធារណៈរបស់ចិន ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុកចំនួន ១៥ឆ្នាំ ពីបទស៊ីសំណូក នេះបើយោងតាម ការចេញផ្សាយរបស់ ទូរទស្សន៍ចិន CCTV នៅថ្ងៃទី១២ ខែមករា។
នៅក្នុងសេចក្ដីសម្រេចរបស់តុលាការបានឲ្យដឹងថា លោក Li Dongsheng ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក ដែលមានទឹកប្រាក់ ប្រមាណ ៣,៣លានដុល្លារអាមេរិក ដែលរឿងក្ដីរបស់លោក Li Dongsheng ត្រូវបានស្ថិតក្នុងចំណោមរឿងក្ដី ពុករលួយធំជាងគេបំផុតនៅក្នុងប្រទេសចិន។
អំពើពុករលួយនេះ ត្រូវបានតុលាការចិន បញ្ជាក់ថា បានប្រព្រឹត្តតាំងពីលោក Li Dongsheng នៅកាន់តំណែង ចន្លោះឆ្នាំ១៩៩៦ ដល់ ២០១៣ ដែលនៅក្នុងអំឡុងពេលនោះ លោក Li Dongsheng មានឥទ្ធិពលយ៉ាងខ្លាំង ប៉ុន្តែលោកត្រូវបានបក្សកុំម្មុយនីស្ដចិន បណ្ដេញ ចេញពីតំណែងកាលពីដើមឆ្នាំ២០១៤ ប៉ុន្តែពីក្រុមស៊ើបការណ៍សម្ងាត់រកឃើញថា លោកបានស៊ីសំណូក៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី