CamNews

ថេបប្ល៊ែត 

Tablet របស់ Sony-គូប្រជែងរបស់ iPad, Playbook, Xoom


លោក កុនិម៉ាសា សុហ្សុគី (Kunimasa Suzuki) នាយករងផ្នែកផលិតផល និងសេវាកម្ម​
បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងតូក្យូថា Tablet ថ្មីនេះនិង​ដំណើរការ​
ដោយប្រព័ន្ធប្រតិបត្តិការ Android 3.0។ លោកបានបន្ថែមថា មានម៉ូដែលមួយនោះមាន
អេក្រង់ពីរ។ លោក សុហ្សុគីកាលពីខែមករាបានប្រាប់អ្នកយកព័ត៌មាននៅឯពិធី​តាំង​ពិព័រណ៍គ្រឿងប្រើប្រាស់អេឡិចត្រូនិកនៅទីក្រ ុមឡាស វេហ្គាសថា ក្រុមហ៊ុន Sony
កំពុងតែសម្លឹងមើលពីដំណែងលេខពីរក្នុងទីផ្សារ Tablet តាមពីក្រោយក្រុមហ៊ុន Apple
ក្នុងរយៈពេលមួយឆ្នាំ បើទុកណាជាខ្លួនមិនទាន់បានបញ្ជូនTablet នេះទៅលក់ក្នុង
ទីផ្សារក៏ដោយ។

ក្រុមហ៊ុនបានសង្កត់ធ្ងន់ទៅលើភាពប្លែកៗពីគ្នានៃ Tablet ពីគូប្រជែងរបស់ខ្លួន
​ទោះ​ជាត្រូវចំណាយពេលវែងក្ដី។

ក្នុងគោលបំណងដើម្បីបំពេញតម្រូវការទីផ្សារឲ្យបាននោះ ក្រុមហ៊ុនប្រកួតប្រជែងគ្នា
ជាច្រើនដូចជា ក្រុមហ៊ុន Sam Sung ដែលបានផលិត Galaxy Tab បាន​ក្លាយជា​គូ
ប្រជែង​ដ៏ខ្លាំងក្លារបស់ iPad ក្រុមហ៊ុន Motorola LG និង HTC កំពុងតែ​ហូរចូល​ទីផ្សារ​
ជាមួយនឹងប្រព័ន្ធAndroid។


(ប្រភព៖ Sarika)

ដោយ៖ មិនា

Tags: