ព័ត៌មានមួយចំនួន ស្តីពីស្មាតហ្វូន Galaxy Note 3 Lite (ឧបករណ៍ដែលមានតំលៃទាបជាងមុន របស់ Note 3) ត្រូវបានលេចចេញ នៅក្នុង File User Agent នៃគេហទំព័រផ្លូវការរបស់ Samsung។ ក្នុងនោះ ឧបករណ៍នេះ នឹងមានលេខកូដ SM-N750 ប្រើប្រាស់អេក្រង់ ដែលមាន កំរិតរីសូលុយហ្សិន 720 x 1280 និងប្រព័ន្ធប្រតិបត្តិការ Android 4.3 Jelly Bean។
ព័ត៌មានចចាមអារាម បាននិយាយឲ្យដឹងថា Note 3 Lite នឹងត្រូវបានបំពាក់នូវអេក្រង់ទំហំ 5,7" ដូចទៅនឹង Note 3, camera 8 megapixel, GPU Mali-T626 MP6, ថ្ម 3200mAh អាចដោះដូរ បាន។ អ្វីដែលគួរឲ្យស្តាយនោះគឺ យើងនៅមិនទាន់បានដឹងពី ព័ត៌មានស្តីពី CPU របស់វានៅ ឡើយទេ។
តើ Note 3 ពិតជានឹងមានវើហ្សិនមួយទៀត ដែលមានតំលៃទាបជាងមុនពិតមែន?
Note 3 Lite មិនមានតំណភ្ជាប់ 4G LTE នោះទេ គឺដើម្បីអាចដាក់លក់ ក្នុងតំលៃទាបជាងមុន។ ស្មាតហ្វូននេះអាចនឹង បង្ហាញខ្លួន នៅក្នុងពិព័រណ៌ CES 2014 ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃ អង្គារ សប្តាហ៍ក្រោយនេះ ឬអាចបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2014 នៅចុងខែកុម្ភះ ខាងមុខ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Tinhte