តើរុក្ខជាតិអ្វី ដែលអ្នកគួរជ្រើសរើស យកមកដំាលំអ ក្នុងគេហដ្ឋានរបស់អ្នក ដើម្បីទទួលនូវ
បរិយាកាសល្អ ដ៏ស្រស់ស្អាត ទាក់ទាញ បង្កើនសម្រស់ក្នុងគេហដ្ឋាន និង មានរាសីខ្ពស់?
ខាងក្រោមនេះ ជារុក្ខជាតិដ៏ស្រស់ស្អាត មួយចំនួនដែលអ្នកគួរដាំលំអក្នុងគេហដ្ឋាន៖
១/ Pothos៖ ជារុក្ខជាតិបៃតងម្យ៉ាង ដែលលក្ខណៈដូចជា វល្លិងាយស្រួលដំា អាចនៅគ្រប់
កន្លែង ក្នុងគេហដ្ឋាន ដូចជា៖ បន្ទប់ទឹក បន្ទប់គេង បន្ទប់ទទួលភ្ញៀវ បរិវេណសួនច្បារ។
ចំពោះ ថែទាំ រុក្ខជាតិប្រភេទនេះ ប្រសិនជា ដំាក្នុងម្លប់ត្រូវការស្រោចពីរដង ក្នុង១សប្តាហ៍
ត្រូវការទឹកតិច ប៉ុន្តែ បើដំានៅកន្លែងមានថ្ងៃក្តៅខ្លាំង ត្រូវស្រោចទឹក ១ថ្ងៃ ១ដង ដើម្បីឱ្យវា
រីកលូតលាស់បានល្អ។
២/ Areca palm៖ ជាប្រភេទរុក្ខជាតិធម្មជាតិ ដែលរាងស្លឹករបស់វាដូចជាដើមត្នោត ដែល
គេច្រើន ដំាលំអ នៅខាងមុខគេហដ្ឋាន បន្ទប់ទទួល ការិយាល័យធ្វើការ។ល។ រុក្ខជាតិនេះ
អាចដុះលូតលាស់បានខ្ពស់ដល់ទៅ ២.១៣ម៉ែត្រ ស៊ីទឹកតិច អាចស្រោចពីរដង ក្នុងមួយ
សបា្តហ៍ និង ត្រូវពន្លឺថ្ងៃតិចតួច។
៣/ Rex begonia៖ ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានស្លឹកពណ៌បៃតងនៅព័ទ្ធជុំវិញ លាយ
ពណ៌ស្វាយនៅកណ្តាលដ៏ស្រស់ស្អាតគួរចង់គយគន់។ រុក្ខជាតិនេះ ត្រូវការស្រូបយកពន្លឺថ្ងៃ
ខ្លាំង ប៉ុន្តែ ត្រូវការទឹកតិច អាចស្រោចទឹកបានពីរដងក្នុងមួយសប្តាហ៍។ អ្នកអាចដាក់ដាំនៅ
ក្នុងថូ តូចៗ អាចលំអ នៅលើតុទទួលទានអាហារ តុទទួលភ្ញៀវ និង លើទូរទឹកកក។
រុក្ខជាតិទំាងបីខាងលើ ជាប្រភេទរុក្ខជាតិ ដែលគេនិយមចូលចិត្ដដាំនៅក្នុងគេហដ្ឋាន ដើម្បី
លំអ និង ជាពិសេស គេជឿជាក់ បើសិនជា រុក្ខជាតិនេះ ដំាទៅរីកលូតលាស់បានល្អ នឹងធ្វើ
គេ រកស៊ីមានបាន មានរាសីល្អ៕
ដោយ៖ វណ្ណៈ
ប្រភព៖ womansday