CamNews

សុខភាព 

ដល់ម្លឹង, ផឹកស្រា អាចព្យាបាលការលើសឈាមបាន?

ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របង្ហាញថា ការកាត់បន្ថយការហូបសុរា និងអំបិល អាចជួយឲ្យអ្នកមិនចាំបាច់ឱ្យប្រើឱសថ ព្យាបាលការលើសឈាមបាន។ ការបន្ថយហូបសុរា គឺជារឿងសំខាន់មួយដែលអ្នកជំងឺត្រូវអនុវត្ត។

ស្រាបៀរមិនត្រូវផឹកលើសពីពីរកំប៉ុង នៅក្នុងមួយថ្ងៃនោះទេ។ ស្រាទំពាំងបាយជូរត្រូវនៅក្រោម ២៣៥មីល្លីក្រាម។ អំបិលត្រូវហូបតិចជាង ២ក្រាម ក្នុង១ថ្ងៃៗ ឬសូដ្យូមក្លរីតក្រោម ៥ក្រាម ។

ការហាត់ប្រាណក្នុងធាតុអាកាសល្អបន្ដិចបន្ដួច ក៏អាចជួយបានដែរ។ អ្នកដែលមានការលើសឈាមបឋមមិនចាំបាច់រឹតត្បិត សកម្មភាពអ្វីទេ ដរាបណាមានការ ត្រួតពិនិត្យសម្ពាធឈាមជាប្រចាំ ។ ការហាត់ប្រាណ ជាប់អាចជួយកាត់បន្ថយសម្ពាធ ឈាមនិងទម្ងន់បាន ហើយជួយឱ្យបេះដូងដើរបានល្អ និងមានសុខភាពល្អជាទូទៅបាន ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង




Tags: healthy tips