CamNews

សម្រស់ 

វិធីងាយៗ ធ្វើឱ្យស្បែកមុខមានសម្រស់ស្រស់ស្អាត សម៉្ឋដ និង ជួយកំចាត់មុនអង្កាមលើផ្ទៃមុខ

មុនអង្កាម គឺជាឧបសគ្គ សំរាប់មនុស្សគ្រប់រូប ដែលធ្វើឱ្យបាត់បង់ នូវសម្រស់ដ៏ស្រស់ស្អាត
មួយផ្នែករបស់បុរស និង ស្រ្តី។ ជាពិសេស នៅពេល ដែលទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ជា
ដើម។ ប៉ុន្តែ  សូមកុំបារម្ភ  ខាងក្រោមនេះ ជាវិធីសាស្រ្ត មួយចំនួន ដើម្បីកំចាត់មុនអង្កាមពី
លើផ្ទៃមុខ ដ៏ស្រស់ស្អាត របស់អ្នក បានដ៏មានប្រសិទ្ធិភាព។

ដំបូង អ្នកគ្រាន់តែ   ធ្វើការ បកមុនអង្កាម  ដោយប្រើថ្នាំបកមុន  លាបលើផ្ទៃមុខ បន្ទាប់មក
យកក្រដាស សស្តើង ឬ សំឡី   បិទពីលើ   ទុករយៈពេល ១០ ទៅ ១៥នាទី   រួចបកយកវា
ចេញ និង ធ្វើការម៉ាស្សាមុខគ្រប់ពេលបកមុន។ ម្យ៉ាងទៀត អ្នកអាចប្រើ  ឡេការពារស្បែក
មុខ ពីកំដៅថ្ងៃ នៅពេលដែល អ្នកចេញទៅខាងក្រៅ   ព្រោះកំដៅថ្ងៃ    អាចធ្វើឱ្យមុខរបស់
អ្នកជាំ និង  កើតមុនអង្កាម   ដោយងាយស្រួល។ កុំភ្លេចពេលត្រឡប់មកផ្ទះវិញ  ត្រូវលាង
សំអាតមុខចេញ ដោយសាប៊ូសំអាតមុខ ឬ ប្រើទឹកក្តៅឧណ្ឌៗ។

​វិធី​មួយទៀត   ​​អ្នកអាច​​ប្រើ​ក្រូចឆ្មារ ​ ចិត​ជា​បន្ទះ ស្ដើងៗ  រួចយក​ញី​  ឱ្យសព្វលើ​ផ្ទៃមុខ ទុក
រយៈពេល ១០នាទី   បន្ទាប់មក លាងសំអាតទឹកចេញ ក៏អាចជួយកំចាត់មុនអង្កាមបានផង
ដែរ៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2


Tags: Lifestyle beaufiful face for women